មេឃពណ៌ខៀវ

ពណខៀវ ជាពណ៌មួយដែលខ្ញុំស្រឡាញ់ ប៉ុន្តែក៏មិនជាណាស់ណាដែរ។​ ពណ៌ទាំងអស់ខ្ញុំស្រឡាញ់ស្មើរគ្នា មិនមានរើសអើងទេ តែចំពោះផ្ទៃមេឃលំហអាកាស​យើងវិញ គឺគ្មានអ្វីឲ្យស្អាតជាង ពណ៌ខៀវនេះឡើង បើខៀវកាន់តែងងឹត គឺកាន់តែស្អាត ប៉ុនែ្តនេះជាមតិខ្ញុំទេ ព្រោះមានគេស្រឡាញ់ពណផ្សេង ក៏ថាបានដែរ។ ចំពោះខ្ញុំមេឃពណ៌ខៀវគឺ តំណាងឲ្យភាពត្រជាក់ត្រជុំ។​ រាល់ថ្ងៃនេះខ្ញុំចង់ឃើញផ្ទៃមេឃ នៅស្រុកខ្មែរគឺគ្របដណ្តប់ ដោយភាពត្រជាក់នេះ ធ្វើឲ្យមានអារម្មណ៍ថាភ្លឺថ្លា ស្រឡះល្អ។

ដូច្នេះហើយបាន បានជាខ្ញុំដាក់ឈ្មោះប្លកនឹងថា មេឃពណ៌ខៀវ មិនមែនមកពីប្លកនឹងសរសេរពី មេឃទេ គឺមកពីខ្ញុំចូលចិត្តឈ្មោះនឹង។​ ឥឡូវកុំឲ្យសាំញ៉ាំច្រើន យើងនិយាយពីប្លកនេះម្តង។ ដើម្បីកុំឲ្យមានសំនួរថា តើប្លកនេះសរសេរពីអ្វី ខ្ញុំសុំឆ្លើយឲ្យហើយ គឺមិនមានអ្វីច្រើនទេ ប្លកនេះ ខ្ញុំសរសេរពីអ្វីដែល ខ្ញុំបានឆ្លងកាត់ ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងសង្គមកម្ពុជាយើង ពីព្រោះខ្ញុំ ជាមនុស្សចូលចិត្តចែករំលែក (បើរឿងល្អចែកឲ្យគេជួយសប្បាយចិត្ត បើរឿងអាក្រក់ក៏ចែកដែរ​ មកពីបើលាក់ទុកក្នុងចិត្តម្នាក់ឯង វាគង់នឹងប្រេះទ្រូងស្លាប់ យូរនិងឆាប់មិនខាន)។​ ដល់មូលហេតុដែលចាប់ផ្តើម​ សរសេរប្លកនេះឡើង គឺមក​ពីប៉ុន្មានថ្ងៃនេះ ទំនេរបន្តិចក៏រុះរើ WordPress លេងទៅ ហើយរកឃើញប្លកគួរឲ្យចាប់អារម្មណ៍ ដែលសរសេរពីខ្មែរ យ៉ាងច្រើនក៏កើតគំនិតចង់ សរសេរមួយដែរ មិនមែនមកពីខ្ញុំចេះឆ្នៃប្រឌិត នឹកឃើញខ្លួនឯងអីទេ។

ចុងក្រោយនេះខ្ញុំសួម លំអោនកាយសុំទោសទុកជាមុន​ នៅកំហុសឆ្គងដែលមាន ដោយអចេតនា សូមបងប្អូនទាំងអស់យោគយល់​ និងសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានចំណាយពេលចូលមកអាននៅទីនេះ ។​ :D:D:D😀

រិះគន់ដើម្បីស្ថាបនា

នេះខ្ញុំមិនទាន់បានបកស្រាយនៅឡើយ នូវចំណងជើងតូចរបស់ខ្ញុំ ” រិះគន់ដើម្បីស្ថាបនា “​ដូច្នេះហើយមានតែឆ្លៀងឱកាសនេះ លើកយកចំណងជើងនេះមកនិយាយទៅចុះ។

​ បើបងប្អូនបន្តការអាន នៅលើប្លករបស់ខ្ញុំតទៅទៀត អ្នកទាំងអស់នឹងចាប់ផ្តើម ចាប់អារម្មណ៍ថា អត្ថបទភាគច្រើន ដែលខ្ញុំបានលើកយកមកសរសេរ គឺ១ភាគធំជាមតិរិះគន់ទៅលើ​ ស្ថានភាព របស់ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ។ រីឯមូលហេតុដែលនាំឲ្យខ្ញុំលើកយកមក​នេះ ដោយសារខ្ញុំមានអារម្មណ៍ថា មានមនុស្សមួយចំនួន ជាពិសេសក្មេងៗជំនាន់ក្រោយពុំបាន មើលឃើញឡើយនូវភាពមិនសមហេតុផល និងចំនុចអវិជ្ជមានដែលកំពុងតែកើត មានឡើងនៅក្នុងប្រទេសរបស់យើង (ចាំថាពេលនិយាយជាមួយពួកគេម្តងៗ សឹងតែ​​ប្រេះទ្រូងស្លាប់នូវគំនិតរបស់ ដល់ពេលខ្ញុំនិយាយវិញគេថាខ្ញុំចា​ស់គំរិលទៀត 😦 )។ អ្វីដែលពួកគេបានឃើញគឺ ភាពស៉ីវីល័យទាន់សម័យ ភាពទំនើប ការរីកចម្រើន​ និងការទទួលយកវប្បធម៌បរទេស ដែលពួកគេយល់ថាល្អ មិនចាស់គំរិលដូចវប្បធម៌ខ្មែរ!! ខ្ញុំសូមទទួលស្គាល់ថា វប្បធម៌ខ្មែរ មិនមានភាពល្អគ្របដប់ឡើយ រីឯវប្បធម៌បរទេសវិញ ក៏មានចំណុចល្អជាច្រើនដែរ ដែលគួរអនុវត្តតាម ប៉ុន្តែមិនមានន័យថា ឲ្យតែអ្វីជាបរទេស ជារបស់លោកខាងលិចសុទ្ធតែល្អនោះទេ ចំនុចសំខាន់គឺត្រូវចេះជ្រើសរើស​ រវាងចំណុចល្អ និងអាក្រក់យកមកអនុវត្ត ឬកែលំអ។

មួយវិញទៀត គឺដោយសារមានរឿងរាវមិនសមរម្យ មួយភាគធំដែលបានកើតឡើង ប៉ុន្តែកាសែត និងទស្សនាវដ្តីមិនបានយកមកបកស្រាយ និងបង្ហាយឲ្យអ្នកអានឃើញនោះទេ។

សរុបមកខ្ញុំសង្ឃឹមថា មតិរិះគន់របស់ខ្ញុំនឹងបង្ហាញអ្នក​អាននូវអ្វីដែលខ្ញុំបានយល់នឹងបាន​ឃើញ ព្រមទាំងធ្វើឲ្យមានការកែប្រែខ្លះ បើទោះជាតិចតួច ឬគ្មានសោះក៏ដោយ ក៏ប្រសើរជាជាងការប្រមូលទុក និងមិនមានអ្នកណាលើកមកនិយាយដែរ។ បុន្តែក្នុងករណីដែលខ្ញុំមានភាពខុ​ស ឆ្គងអ្វីមួយវិញខ្ញុំក៏សង្ឃឹមថានឹ​ងបានមតិរិះគន់ និងការណែនាំពីអ្នកអានទាំងអស់ដូចគ្នា។ សូមអរគុណទុកជាមុនដល់បងប្អូនទាំងអ​ស់។ 🙂

Advertisements

8 Responses to មេឃពណ៌ខៀវ

  1. somada ថា:

    សួស្តីម្ចាស់ផ្ទះ ! រីករាយនាស់ដែលបានស្គាល់ ។ និយាយអញ្ចឹងក្មេងស្រែ ស្រះ ឬក៏ ស្រៈ ?

  2. ផ្កាយ​ដុះ​​កន្ទុយ​ ថា:

    Welcome dear to wordpress 😀

  3. ស្រះផ្សំ ដូចជា «ុំ» «ោះ» ចុច​តែ​១​ប៊ូតុង​ទេ​បាទ, ប្រសិន​បើ​យើង​ចុច​ពីរ​ប៊ូតុង វា​នឹង​ចេញ​ដាច់​ពី​គ្នា​ដូច​ជា «កំុ» ដែល​វា​គួរ​តែ «កុំ» យ៉ាង​ដូច្នេះ ។ សម្រាប់​សញ្ញា និង​ស្រះ គួរ​សរសេរ​សញ្ញា​មុន​ស្រះ ដូចជា «យ + ៉ + ា» ជំនួស​អោយ «យ + ា + ៉» ។

    មិន​តាំង​ខ្លួន​ជា​អ្នក​បង្រៀន​ឬ​អ្វី​ទេ​បាទ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s