ទៅលេងសៀមរាប

ប្រាប់គេជឿទេ? ខ្មែរនៅស្រុកខ្មែរ តែមួយជីវិតទៅសៀមរាបបាន ២ដង! ហើយទៅនឹង ទៅធ្វើការទៀត មិនមែនដើរលេងទេ។ ក្នុងពីរដងនឹងទៅមើលអង្គរតូចបានម្ដង! និយាយទៅបរទេសគេបានឃើញច្រើនជាងខ្ញុំ។ ទើបតែទីបំផុតបានទៅលេងពិតៗម្តងទៀតកាលពីដើមខែឧសភានេះ។ ដោយសារមិនធ្វើការថ្ងៃសៅរ៍ផង បុណ្យឈប់ទៀត ដាក់ច្បាប់ថែមមួយថ្ងៃទៀត ក៏បានទៅដល់សៀមរាបបាន៣យប់។

សំណាងណាស់ដែលសៀមរាបមានជើងយន្តហោះ ព្រោះស្អប់ជិះឡានយូរ ហើយពេលវេលាតិចទៀត។ តម្លៃថ្លៃជាងឡានឆ្ងាយណាស់បើមានពេលច្រើនច្បាស់ជាមិនជិះទេ ប៉ុន្តែបើគិតទៅ ៣០នាទី និង ៥ម៉ោងជាង វាខុសគ្នាណាស់ដែរ។ ដោយរវល់ពីថ្ងៃ ក៏យកជើងយន្តហោះពេលល្ងាច ដូចនេះទៅដល់សៀមរាបម៉ោង៥ជាង។​​ ទៅដល់ភ្លៀងរលឹមតិចៗ ត្រជាក់ចិត្តព្រោះនៅភ្នំពេញនេះក្តៅចង់ឆេះទៅហើយ។ បន្តដំណើរទៅកន្លែងគេង “Grand Hotel D’Angkor”.

ដល់ល្ងាចហើយ មានធ្វើអីបាន មានតែបាយ និងលំ​ហែរពេលល្ងាចជាមួយនឹងស្រាក្រឡុក ។

ព្រឹកឡើងភ្ញាក់ចង់មិនរួច​ មើលទៅគ្មានបានទៅណាទៀតហើយ! ហាហា! សុខចិត្តសម្រាកយកកំលាំងនៅជិតអាងហែលទឹកដែលមិនអាចអត់បាន មុននឹងទៅបាយថ្ងៃនៅ Le Malraux ។ ស្រឡាញ់អ្នកដែលមានគំនិតចេះរៀបចំផ្លូវតូចចង្អៀតមួយឲ្យក្លាយជាទីស្អាត ការពិតទៅទោះជាទីតាំងយ៉ាងណាឲ្យតែចេះរៀបចំគឺប្រាកដជ​ាស្អាតហើយ រួមទាំងម្ហូបឆ្ញាញ់ទៀត​ គឺបានមួយចប់។ រួចពីនេះគឺទៅទិញអីវ៉ាន់បន្តិចនៅ Duty Free រួចល្ងាចគឺដល់ពេលអាហារជប៉ុន។

អាហារជប៉ុនហើយ គឺដល់ពេលសម្រាកយកកំលាំងសម្រាប់ប្រាសាទថ្ងៃស្អែក តែទោះមិននៅផ្ទះ ក៏មិនភ្លេចម៉ាស់មុខដែរ​ណា។

បន្ទាប់ពីអាហារពេលព្រឹកហើយ គឺដល់ពេលចេញដំណើរទៅអង្គរ។​ ជួលម៉ូតូជិះកំសាន្តអារម្មណ៍ តាមផ្លូវអង្គរ ជើងនៅបានទៅដល់ប្រាសាទបាយ័ន្ត និងតាព្រហ្មផងដែរ។ ចំនួនអ្នកទេសចរណ៍ច្រើនពេកហើយ ខ្ញុំមានអារម្មណ៍ថា តើប្រាសាទចំណាស់ដ៏ត្រកាលនេះ​​ អាចទប់ទល់និងចំនួនអ្នកទេសចរណ៍នេះបានប៉ុណ្ណាទៅ? ប្រសិនបើអ្នកទេសចរណ៍ទាំងអស់សុទ្ធតែមានចិត្តចេះជួយរក្សាមិនអីទេ តែឃើញច្រើនណាស់ដែលមិនខ្វល់ សំរាមក៏ចោល មានទាំងអ្នកពាក់កែងចោតស្រួច អ្នកប៉ះអង្អែលចំលាក់ សរសេរលើចំលាក់ នោះគឺមានគ្រប់មុខ។ ហេតុអ្វីនៅមិនទាន់មានការផាកពិន័យអ្នកចោលសំរាម? ការដាក់កំរិតចំនួនអ្នកចូលមើលប្រាសាទ ដូចជាប្រាសាទតាព្រហ្មដែលពេលនេះពោរពេញទៅដោយគ្រឿងសំណង់សម្រាប់ទប់ដូចការដ្ឋានទៅហើយ។ មនុស្សសំរុកចូលតាមតែចិត្ត បើតម្រង់ជួរចាំបន្តិចទៅ? ឬដាក់ពេលផ្អាកខ្លះឲ្យប្រាសាទមានពេលទំនេរខ្លះផង។ ដឹងហើយថាទេសចរណ៍គឺជាចំណូលសំខាន់ តែបើបណ្តោយតាមចិត្តពួកគាត់ តើប្រាសាទទាំងនេះទប់ទល់បានប៉ុណ្ណា? ប្រសិនបើបាត់បង់ទៅតើពេលនោះនៅមានអ្នកទេសចរណ៍មកទេ? អនាគតនឹងក្លាយជាយ៉ាងណា?

ហត់ណាស់ប៉ុន្តែសប្បាយចិត្ត ត្រឡប់មកវិញសម្រាកនៅអាងហែលទឹក និងអាហារពេលល្ងាច។

បញ្ចប់ដំណើរកំសាន្តត្រឹមប៉ុននេះ។

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន, ដំណើរកំសាន្ត, រីះគន់ដើម្បីស្ថាបនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s