ដំណឹងកាត់កាល

ជំរាបសួរអ្នកទាំងអស់គ្នា ថ្ងៃនេះនាងខ្ញំុបានឃើញក្នុង Facebook ដែលមានមនុស្សជាច្រើនបានផុសរិះគន់នូវ ពត៌មានកូនស្រីមួយដែលបានប្រកាសកាត់កាលម្តាយនៅក្នុងកាសែតខ្មែរ។

មុននឹងនាងខ្ញុំបន្តការនិយាយ ខ្ញុំសូមនិយាយជាមុនថា ខ្ញុំគឺជាមនុស្សសំណាងណាស់ដែលមានអ្នកម៉ាក់ដែលស្រឡាញ់រូបកូននេះអស់ពីបេះដូង និងលះបង់អ្វីៗដើម្បីកូនស្រីម្នាក់នេះ ហើយខ្ញុំនឹងគ្មានថ្ងៃដែលភ្លេចគុណអ្នកមានគុណនោះឡើយ។

យ៉ាងណាមិុញមិនមែនមនុស្សទាំងអស់សុទ្ធតែសំណាងដូចខ្ញុំឡើយ! ព្រោះមិនមែនអ្នកម្តាយទាំងអស់សុទ្ធតែល្អនោះទេ មានម្តាយជាច្រើនបានប្រើប្រាស់កូន ដើម្បីផលប្រយោជន៍ខ្លួន ម្តាយខ្លះដល់ថ្នាក់លក់កូនស្រីឲ្យបន ឲ្យកូនធ្វើទាសករគេ បង្គាប់កូនឲ្យយកប្តីគេ បំបែកបំបាក់គ្រួសារគេ ហើយដើម្បីអ្វី? គឺដើម្បីទឹកប្រាក់ អ្នកខ្លះញៀនស្រា ញៀនល្បែង ជំពាក់បំណុល បំផ្លាញជីវិតកូន ឬបំបែកបំបាក់កូន។ អ្នកខ្លះមិនដែលបានមើលថែរកូន មិនត្រឹមប៉ុន្នឹងប្រើអំពើហឹង្សា ដាក់កូននឹងគ្រួសាេទៀត! តើបែបនេះសមជាម្តាយទេ?

ខ្ញុំនិយាយនេះគឺមិនបានការពារអ្នកណាទេ ប៉ុន្តែយើងមិនបានដឹងរឿងគ្រួសារគេច្បាស់ឡើយ មិនសមនឹងយករឿងគេមកផុសរិះគន់ជាសាធារណៈយ៉ាងនេះដែរ ព្រោះយើងមិនច្បាស់ថាតើកូនអកត្តញ្ញូ ឬយ៉ាងណា ឬម្តាយប្រព្រឹត្តដល់កំរិតណាដែលកូនមិនអាចលើកលែងបាននោះ!   

  

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រីះគន់ដើម្បីស្ថាបនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s