សម្ដេច​ព្រះ​មហាក្សត្រីយានី ព្រះ​ស៊ីសុវត្ថិ កុសុមៈ ស្ថាបនិក​នៃ​អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ

ស្រែ​ខ្មុក

វា​ជា​រឿង​ដែល​គួរ​ឲ្យ​អនិច្ចា​ណាស់​ដែល​សង្គម​ខ្មែរ​​បាន​បំភ្លេច​នូវ​បុគ្គល​ដ៏​គួរ​ជា​ទី​មោទន​សម្រាប់​ជាតិ​មួយ​ព្រះ​អង្គ​។ បុគ្គល​ដែល​ធ្វើ​ឲ្យ​វប្បធម៌​ជាតិ​ខ្មែរ​ឈាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​មួយ​ទល់​បច្ចុប្បន្ន​នោះ​គឺ សម្ដេច​ព្រះ​មហាក្សត្រីយានី ព្រះ​ស៊ីសុវត្ថិ កុសុមៈ ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ​

វា​រឹត​តែ​គួរ​ឲ្យ​អនិច្ចា​ទៅ​ទៀត​នៅ​ពេល​ដែល​ប្រជា​រាស្ត្រ​ទ្រង់​មិន​បាន​ស្គាល់ ឬ​សិក្សា​អំពី​ព្រះ​អង្គ តែ​នៅ​លើ​ឆាក​អន្តរជាតិ​ឯណុះ​វិញ មាន​អ្នក​សិក្សា​អំពី​ព្រះ​អង្គ ហើយ​ថែម​ទាំង​បាន​កោត​ស្ញប់​ស្ញែង ព្រម​ផ្ដល់​តម្លៃ​ដល់​ទ្រង់​ផង​ទៀត​។

វីដេអូ​ខាង​ក្រោម​នេះ គឺ​ជា​បទ​បង្ហាញ​មួយ​ដែល​មាន​ចំណង​ជើង​ថា «​សម្ដេច​ព្រះ​មហាក្សត្រីយានី ព្រះ​ស៊ីសុវត្ថិ កុសុមៈ ស្ថាបនិក​នៃ​អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ​» ឬ​ជា​ភាសា​អង់គ្លេស «Queen Sisowath Kossamak and the Creation of Cambodian Cultural Identity​» ដែល​បាន​សិក្សា និង​ធ្វើ​បទ​បង្ហាញ​ដោយ​​អ្នក​គ្រូ​ ក្លៃរុង អាមរៈតិស (ថៃ​៖ ใกล้รุ่ง อามระดิษ)​។ គ្រូ​បង្រៀន​ និង​អ្នក​ស្រាវ​ជ្រាវ​នៃ​មហា​វិទ្យាល័យ​អក្សរ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ចុឡាលុងករណ៍ របស់​ប្រទេស​ថៃ​។

បទ​បង្ហាញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​វេទិកា​មរតក​អាស៊ី ចុឡាលុងករណ៍ ឆ្នាំ​២០១៣ ក្នុង​ឱកាស​ប្រារព្ធ​ខួប​​ប្រសូត​ទី​១៥០​ឆ្នាំ​ នៃ​​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ឝ្រីស្វរិនទិរា (​ថៃ​៖ ศรีสวรินทิรา)​, បុគ្គល​​ដែល​អង្គការ​យូណេស្កូ​ទទួល​ស្គាល់​​ជា​​បុគ្គល​សំខាន់​មួយ​រូប​របស់​ពិភព​លោក​។ រៀប​ចំ​ដោយ​វិទ្យាស្ថាន​ថៃ​សិក្សា និង​វិទ្យាស្ថាន​អាស៊ី​សិក្សា និង​រួម​សហការ​ដោយ​មហាវិទ្យាល័យ​សិល្បៈ និង​មជ្ឈ​មណ្ឌល​ឥណ្ឌា​សិក្សា កាល​ពី​ថ្ងៃ​ទី​១០ និង​១១ ខែ​កញ្ញា ឆ្នាំ​២០១៣ នា​សណ្ឋាគារ​​អ៊ីមភារាល ឃ្វីន​ស៍ ផារ៍ក ក្រុង​បាងកក ប្រទេស​ថៃ​។

សូម​អញ្ជើញ​ទស្សនា​ និង​ស្វែង​យល់​ដូច​ត​ទៅ​នេះ​៖

_______________________________________________________
អាន​ផង​ដែរ​
១. ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ
២. រូបភាព​វីដេអូ​កម្រ​ដ៏​មហស្ចារ្យ​នៃ​ព្រះ​រាជ​មាតា​សិល្បៈ​ខ្មែរ

View original post

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s