រំលឹកដំណើរទៅអូស្ត្រាលី (#throwback2013)

Screenshot 2014-02-23 21.38.56

កាលមុននិយាយពីកាលទៅម៉ាឡេ ឥឡូវនិយាយពីពេលទៅអូស្ត្រាលី! មិនចេះតែងាយបានដើរអី! ចឹងហើយ​ បានជាបានដើរហើយត្រូវតែលើកមកនិយាយខានមិនបាន!​ ចាត់ទុកថាជាសំណាងមួយដែរ ដែលខ្ញុំត្រូវបានក្រុមហ៊ុនដែលខ្ញុំធ្វើការជាមួយគេបញ្ជូនទៅ តាមដែលសាកលវិទ្យាល័យនៅរដ្ឋសុីដនីនោះអញ្ជើញ! ដំណើរទៅនេះគឺមានរយៈពេល៨ថ្ងៃ រាប់ទាំងថ្ងៃជិះយន្តហោះផង!​

ចេញដំណើរពីរសៀលថ្ងៃ​ ៣០ វិច្ឆកា និងទៅដល់ថ្ងៃ ១ ធ្នូល្មម!​ ខ្ញុំធ្វើដំណើរពី ភ្នំពេញ ទៅក្វាងចូវ ហើយទើបបន្តទៅដល់សុីដនី! បើនិយាយពីផ្លូវរាងវាងបន្តិចតែសាលាគេអ្នកចាត់ចែងទៅហើយ!

លើកទីមួយហើយដែលខ្ញុំធ្វើដំណើរឆ្ងាយយ៉ាងនេះតែម្នាក់ឯង មិនដែលសោះឡើយ!​ វាជា​ Adventure មួយដែលអស្ចារ្យ! ពេលចុះដូរយន្តហោះ គឹល្អមើលជាងគេ! មិនដឹងថាទៅណាទៅណីទេ រត់ពេញនឹង! ទៅរាល់ដងត្រឹមថៃ និង​ ម៉ាឡេ ជិះម្តងដល់ មិនដែលត្រូវដូរឡើយ!

មកដល់សុីដនី ការពិតត្រូូវមានឡានក្រុុងមកទទួល តែអ្នកណាទៅដឹងថាដើរវាងគ្នាយ៉ាងម៉េចទេ ខ្ញុំរកពួកគេមិនឃើញ ត្រូវនឹងយន្តហោះយឺតជាងកន្លះម៉ោងផង ស្មានតែគេទៅចោលបាត់ហើយ!មានតែជិះតាក់សុីខ្លួនឯងមកដល់សណ្ឋាគារ! ដល់ហើយបានដឹងថាគេនៅចាំខ្ញុំឯណោះជិត១ម៉ោង!

Screenshot 2014-02-23 21.20.09

ថ្ងៃបន្ទាប់ ៥ថ្ងៃទៀតគឺជាថ្ងៃការងារ ពួកយើងបានដើរទស្សនកិច្ច (សុំប្រើពាក្យធំដុំតិចចុះ ហេហេ) នៅមហាវិទ្យាល័យ Unviersity of Western Sydney។ ពួកយើងចំណាយពេលសិក្សាពី Campus សាលា​ និងទីតាំង បរិក្ខារសិក្សារ។ មើលរួចពេលណាធ្វើឲ្យខ្ញុំចង់ត្រលប់ទៅរៀនណាស់ ពិតជាសំបូរបែប រៀន media គេមាន Studio រៀនធ្វើគិលានុបឋាយិការ សាលាគេរៀបចំដូចមន្ទីរពេទ្យ។ ស្តាយណាស់កាលរៀនមហាវិទ្យាល័យ ខ្ញុំមិនបានរៀនបែបនេះ។ បន្ទាប់ពីកម្មវិធីចប់ខ្ញុំសម្រេចចិត្តថានឹងនៅបន្ត ២ថ្ងៃទៀត។​ ខ្ញុំបានចាកចេញពីសណ្ឋាគារ រួចមកនៅ Sydney CBD (YHA Backpacker Hotel) ខ្ញុំបានចែកបន្ទប់ជាមួយស្រី ៣នាក់ទៀតដែលមិនស្គាល់គេសោះឡើុយ ដំបូងរាងខ្លាចដែរ​ តែបន្ទាប់ពីត្រលប់មកស្រុកខ្មែរវិញ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានសាកបទពិសោធនេះ!

បានជួបមិត្តម្នាក់នៅទីនោះ បានគេនាំដើរលេង!​​ she’s awesome ^_^ ថែមទាំងបានជួបអ្នករួមការងារម្នាក់ទៀត​ ដែលគាត់មកទស្សនាសាលាមួយទៀតនៅអូស្ត្រាលីនេះដែរ។​ ហើយខាងក្រោមនេះសូមជូនរូបភាពខ្លះៗ

Advertisements
This entry was posted in កំណត់ហេតុផ្ទាល់ខ្លួន, ដំណើរកំសាន្ត and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s