«​លា​កម្ពុជា​»

រយៈពេល១​ឆ្នាំហើយ ដែលព្រះសម្តេចតានៃយើងបានលាចាកពីកូនចៅនាមាតុភូមិកម្ពុជាទៅ! វាជាទុក្ខដ៏ធំមួយដែលប្រជាជន របស់ព្រះអង្គបានបាត់បង់ព្រះអង្គទៅ បាត់បង់ព្រះមហាវិរៈក្សត្រ បាត់បង់វីរៈបុរសជាតិ!​ សូមព្រះអង្គបានយាងដល់ឋានបរមសុខ កូនចៅនឹងរង់ចាំព្រះអង្គក្នុងចិត្តគ្មានថ្ងៃបំភ្លេចបានឡើុយ!

ស្រែ​ខ្មុក

«​លា​កម្ពុជា​» គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ក្នុង​ចំណោម​បទ​ចម្រៀង​ជា​ច្រើន​ទៀត ដែល​និពន្ធ​ដោយ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។

បទ​ចម្រៀង​នេះ មាន​ភាព​ល្បី​រន្ទឺ​ខ្លាំង​ណាស់ កាល​ពី​ឆ្នាំ​កន្លង​ទៅ ក្រោយ​ពេល​ដែល​ព្រះ​អង្គ​បាន​សោយ​ព្រះ​ទិវង្គត ដ្បិត​ទំនុក​ច្រៀង​ហាក់​បី​ដូច​ជា​ត្រូវ​ចំ​នឹង​ស្ថានការណ៍​ពេល​នោះ​ខ្លាំង​ណាស់​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បទ​នេះ​ក៏​នៅ​តែ​មាន​ភាព​ពេញ​និយម និង​សម្រាប់​អ្នក​ដែល​នៅ​នឹក​ស្រណោះ​សម្ដេច​តា ពេល​ឮ​បទ​នេះ​កាល​ណា​មនោសញ្ចេតនា​របស់​គេ​ចំពោះ​ព្រះ​អង្គ​ហាក់​នៅ​ជាប់​ជានិច្ច រហូត​ធ្លាក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​។

បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ឲ្យ​ដឹង​ថា បទ​នេះ​ព្រះ​អង្គ​មិន​មែន​និពន្ធ​ថ្មី​ៗ​នេះ​ ដើម្បី​លា​កូន​ចៅ​ព្រះ​អង្គ​ទេ តាម​ពិត​ទ្រង់​និពន្ធ​បទ​នេះ កាល​ពី​ជំនាន់​​ឆ្នាំ​១៩៧០​ឯណុះ​ក្រោយ​ពេល​ដែល​របប​រដ្ឋ​ប្រហារ​បាន​ទម្លាក់​ព្រះ​អង្គ​ទៅ ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​អាច​វិល​មក​កាន់​មាតុភូមិ​ជា​ទី​ស្នេហា​របស់​ទ្រង់​បាន ដូច​ត្រង់​វគ្គ​មួយ​ដែល​ព្រះ​អង្គ​បាន​និពន្ធ​ថា៖

នៅ​ឆ្ងាយ ខ្ញុំ​គ្មាន​ណាយ ចំពោះ​ខ្លួន​អ្នក​សោះ​ឡើយ ស្នេហា ខ្ញុំ​គ្មាន​ស្បើយ ព្រោះ​អ្នក​ជា មាតុភូមិ​ខ្ញុំ

តាម​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​សឲ្យ​ឃើញ​ថា​ទ្រង់​ពិត​ជា​ស្រឡាញ់​ជាតិ ស្រឡាញ់​មាតុភូមិ​របស់​ទ្រង់​ខ្លាំង​ណាស់ គ្មាន​ថ្ងៃ​បំភ្លេច​បាន ទោះ​បី​ព្រះ​អង្គ​អស់​ព្រះ​ជន្ម​ក្ដី​។

ក្នុង​ឱកាស​ខួប​១​ឆ្នាំ​នៃ​ការ​ចូល​សុវណ្ណគត​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ សូម​អញ្ជើញ​ប្រិយ​មិត្រ​ស្ដាប់​កម្សាន្ត និង​រួម​រឭក​ព្រះ​អង្គ ខាង​ក្រោម​នេះ ដោយ​មេត្រី​៖

_________________________________________________________________
មើល​ផង​ដែរ​
១. ស្រណោះ​ប្រទេស​ចិន
២. «บัวขาว»

View original post

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to «​លា​កម្ពុជា​»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s