លាហើយ ២០១២​ សួរស្តី ២០១៣

បាត់មុខមួយឆ្នាំហើយ​ហាហាហា!! យ៉ាងណាម៉ិញសួរស្តីឆ្នាំថ្មី ២០១៣​ ណាបងប្អូន!!​ មានបានទៅណាខ្លះទេ?​ ឆ្លងឆ្នាំនៅឯណាដែរ?

បើជាខ្ញុំវិញ នេះជាឆ្នាំទី១ហើយដែលបាននៅឆ្លងឆ្នាំនឹងគេ! រាល់ដងគឺដេកផ្ទះសុទ្ធ -_- ។ តែឆ្នាំនេះគឺបាននៅឆ្លងឆ្នាំពេញមួយយប់ នៅផ្ទះអ៊ុំប្រុសគាត់មានកម្មវិធីជួបជុំ ប៉ុន្តែមិនទាន់ដល់ម៉ោង១២​ផង នាំគ្នាសន្លប់ទៅផ្ទះអស់ សល់ខ្ញុំនឹងជីដូនមួយ ៤,​ ៥នាក់​នៅចាំគាស់សម្បាញអបអរឆ្នាំថ្មី!! បន្ទាប់ពីនោះគឺនាំគ្នានៅលេង ទល់ភ្លឺដល់ម៉ោង ៦ព្រឹកតែម្តងបាននាំគ្នាទៅគុុយទាវទាំងអស់គ្នា ហើយបានចែកផ្លូវគ្នាមក សន្លប់នៅផ្ទះរៀងៗខ្លួន។ បន្ទាប់ពីនោះថ្ងៃ ១.១.២០១២ គឺដេកផ្ទះតែម្តង។ ឆ្លងឆ្នាំដ៏សប្បាយមួយរបស់ខ្ញុំ។

ចប់រឿងជប់លៀង សុំមកនិយាយរឿង សរុបសេចក្តីឆ្នាំចាស់បន្តិច​ ៖

២០១២

មានរឿងជាច្រើនបានកើតឡើង ឆ្នាំ ២០១២​​ ទាំងល្អទាំងអាក្រក់​។​ ទោះបីជាចុងបញ្ចប់ឆ្នាំការមិនល្អកើតឡើងច្រើន តែអ្វីដែលល្អ គឺខ្ញុំបានរៀនមេរៀនជាច្រើន​ គឺជាមេរៀនជីវិតដែលបានផ្តល់ជាបទពិសោធន៍ដ៏ល្អមួយ និងបានជួយឲ្យខ្ញុំដឹងថាអ្វីមិនល្អដែលខ្ញុំគួរកែប្រែ​ និងអ្វីដែលខ្ញុំត្រូវធ្វើទៅអនាគត។​ ដូចនេះហើយ​សូមអរគុណ ២០១២ 🙂

២០១៣

តើមានអ្វីថ្មីដែលអ្នកចង់ធ្វើទេ សម្រាប់ឆ្នាំថ្មីនេះ​? ខាងក្រោមនេះជាអ្វីដែលខ្ញុំចង់ធ្វើឲ្យបាន មុនឆ្នាំ ២០១៤​ ៖

1. បញ្ចប់សារណាសម្រាប់មហាវិទ្យាល័យខ្ញុំ (First Quater)

2. រកការងារធ្វើឲ្យបាន

3. សន្សំលុយសម្រាប់ 7D Camera

4. សន្សំលុយសម្រាប់ទូរស័ព្ទថ្មីមួយ (Model: To be Confirm)

5. រៀនយ៉ាងតិចឲ្យបាន ២ភាសា (ចិន, ថៃ ឬ ជប៉ុន)

6. ចាប់ផ្តើមថ្នាក់ Master Degree

7. រកអាហារូបករណ៍ទៅបរទេស (Optional)

8. រំលឹកឡើងវិញ និងរៀនបន្ថែមនូវ (Accounting, Grammar English, Photoshop, After Effect).

ការដាក់យ៉ាងនេះ គឺដើម្បីក្រើនរំលឹកខ្លួនឯងពីអ្វីដែលខ្លួនត្រូវធ្វើ បើទោះបីជាមិនប្រាកដថាអាចធ្វើបានសម្រេច ទាំងអស់ក៏ដោយ។ ឧទាហរណ៍ លេខ 5 & 6 បើសិនជាខ្ញុំមានការងារធ្វើ មិនប្រាកដថាខ្ញុំអាចមានពេលសម្រាប់ថ្នាក់ Master និង ភាសាផងទេ តែ​បើខ្ញុំអាចធ្វើបានតែមួក្នុងចំណោមនោះ វាជាជោគជ័យមួយរបស់ខ្ញុំហើយ។

ជាចុងក្រោយនេះ​ខ្ញុំសូមជូនពរឲ្យអ្នកអានទាំងអស់ ជាពិសេសអ្នកភូមិ wordpress ជួបតែសេចក្តីសប្បាយនាឱកាស ឆ្នាំថ្មី ២០១៣​ នេះផងណា!! 🙂

Advertisements
This entry was posted in កំណត់ហេតុផ្ទាល់ខ្លួន and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s