12.12.12​ សម្រាប់ខ្ញុំ

ម្នាក់ៗហាក់ដូចជាចាត់ទុកថ្ងៃ ១២.១២.១២​ ជាថ្ងៃពិសេសណាស់។ មានមនុស្សម្នាជាច្រើន ចេញដើរលេង​ ផឹកស៉ី, រហូតដល់កូនសិស្សសាលាមួយចំនួន គេចថ្នាក់រៀនទៅអបអរសាទរ​ទៀតផង។

ចុះចំពោះខ្ញុំវិញ??​ ថ្ងៃទី១២​ ខែ១២​ ឆ្នាំ ២០១២ ជាថ្ងៃដ៏ធម្មតាបំផុត​, គ្មានអ្វី​ពិសេសកើតឡើង! គ្មានអ្វីគួរឲ្យត្រូវសប្បាយចិត្ត ក៏គ្មានអ្វីគួរឲ្យពិបាកចិត្ត! ហើយខ្ញុំក៏មិនយល់សោះឡើយថាហេតុអ្វីម្នាក់ៗ អបអរសាទរថ្នាក់នេះ។ តែសូមកុំយល់ច្រឡំណា ខ្ញុំ​មិនបាន​ប្រឆាំងអ្វីនឹងអ្នកដែលចូលរួមនោះទេ ប៉ុន្តែក៏កុំហួសហេតុពេកដែរ​ ដល់ថ្នាក់សិស្សគេចរៀននាំគ្នាទៅដើរលេងមើលកុនអស់យ៉ាងនេះ។ អ្នកម៉ាក់ខ្ញុំជាគ្រូបង្រៀនម្នាក់ គាត់ថាថ្ងៃនោះបាត់សិស្សអស់​ ដល់សួរទៅគេថាថ្ងៃទី ១២ ថ្ងៃពិសេសនាំគ្នាទៅដើរលេង!! ហួសចិត្តណាស់។ តើអ្នកណាជាអ្នកបង្កើវប្បធម៌នេះមក? ខ្មែរតាំងពីដើមមកខ្ញុំដឹង គ្មានអ្នកណាគេធ្វើអញ្ចឹងទេ។ បើថាចម្លងពីបរទេស តើបរទេសណា? ខ្ញុំមិនឃើញប្រទេសណាគេធ្វើបែបនឹងដែរ​។ ល្ងាចម៉ិញនេះលឺប៉ាម៉ាក់ខ្ញុំនិយាយពីពត៌មាន មានគ្រោះថ្នាក់ចរាចរណ៍ ជិត២០ករណីនៅយប់ថ្ងៃ ១២​នេះនៅភ្នំពេញ ព្រោះអ្នកបើកបរស្រវឹង​ ចេញពីជប់លៀង!

សប្បាយក៏សប្បាយចុះ ថ្ងៃដែលគេចាត់ទុកថាល្អកម្រមកដល់ តែកុំយកវាមកដាក់មុខហួសហេតុពេក!

Advertisements
This entry was posted in កំណត់ហេតុផ្ទាល់ខ្លួន, សង្គមកម្ពុជាបច្ចុប្បន្ន and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s