ការណែនាំរបស់វេជ្ជបណ្ឌិតភ្នែក​ខ្ញុំ និងការពាក់​ Contact Lens

ប៉ុន្មានថ្ងៃមុនពេលទៅពិនិត្យជំងឺនៅបាំងកក គឺខ្ញុំបានទៅពិនិត្យ​ភ្នែករបស់ខ្ញុំ។​ ភ្នែករបស់ខ្ញុំគឹម្ញូប ដឺក្រេដល់ជិត​ ៦០០, រាល់ដងពេលចេញទៅក្រៅ គឺខ្ញុំត្រូវពាក់ contact lens ហើយបើនៅផ្ទះគឺពាក់វែនតា។ ពេលក្រោយៗមកនេះ ខ្ញុំមានអារម្មណ៍ថាភ្នែកខ្ញុំរាងក្តៅ និងរាងស្ងួតផង ដូចនេះក៏ចង់ឲ្យពេទ្យពិនិត្យបន្តិច។​ លោកគ្រូពេទ្យរបស់ខ្ញុំជាជនជាតិថៃ ប៉ុន្តែដោយគាត់ធ្លាប់បានទទួលអ្នកជំងឺខ្មែរច្រើនហើយ ព្រោះគាត់អាចនិយាយភាសាខ្មែរបានខ្លះ។

គាត់បានប្រាប់ខ្ញុំថា​ ភ្នែករបស់ខ្ញុំគឺមានអាលាក់ស៉ី បន្តិចបន្តួចជាមួយនឹងធូលី និង contact lens,​ គាត់ថានៅកម្ពុជាគឺ អកាសធាតុមាន ធូលីហុយ និជាតិពុលច្រើន ដូចនេះការពាក់ contact lens គឺមិនល្អណាស់ណាទេ ងាយស្រួលនឹងអាចកើតអាលាក់ស៉ី និងមានបញ្ហាណាស់។ ហើយខ្ញុំត្រូវកាត់បន្ថយការពាក់ lens​ ហើយត្រូវពាក់វែនតាច្រើនជាង​។​ បើខ្ញុំត្រូវពាក់ lens គឺមិនត្រូវពាក់លើសពី 8h/day​ និងមិនលើសពី 5 ថ្ងៃក្នុងមួយអាទិត្យ​ ហើយបើកាត់បន្ថយកាន់តែច្រើនកាន់តែល្អ។​ លោកគ្រូពេទ្យបានឲ្យថ្នាំបន្តក់ភ្នែកមកខ្ញុំ ជា Antiallergic eye-drop.

ពេលនៅខ្មែរ គឺយើងមិនសូវទៅរកពេទ្យភ្នែកពេលកាត់វែនតាទេ។ ហើយពេលទៅកាត់វែនតា និង​ទិញ lens នៅអុបទិច គឺមិនមានការណែនាំយ៉ាងនេះទេ គឺគេប្រាប់ត្រឹមកុំពាក់លើស 12h​ ប៉ុន្នោះ។ លើសពីនឹងទៅទៀត ក្មេងៗជាច្រើនឥឡូវនេះ មិនបានម្ញូបភ្នែទេ តែនាំគ្នាទៅទិញ lens​ តាមផ្សារ ដែលគ្មានវេជ្ជបញ្ជា ឬអ្នកបច្ចេកទេសនៅមើល យកមកពាក់ដើម្បីមកតុបតែងភ្នែករបស់ពួកគេ។ ពួកគេមិនគិតពីផលលំបាកទៅមុខនោះឡើយ កែវភ្នែកមិនមែនជារបស់លេងសើចបាននោះ​បើមានបញ្ហាក៏មិនងាយនិងដោះស្រាយដែរ។​

Advertisements
This entry was posted in កំណត់ហេតុផ្ទាល់ខ្លួន, សុខភាព និងជីវិត and tagged , , , , , . Bookmark the permalink.

10 Responses to ការណែនាំរបស់វេជ្ជបណ្ឌិតភ្នែក​ខ្ញុំ និងការពាក់​ Contact Lens

  1. រចនា ថា:

    អរគុណ​សម្រាប់​ការ​ណែនាំ.. នឹង​ព្យាយាម​ពាក់​វែនតា​ឲ្យ​បាន​ច្រើន​ជាង​ពាក់ Lens

  2. Samady KS ថា:

    បើ​ពាក់​ត្រូវ​ពាក់​រហូត​អោយ​បាន​ជាប់​លាប់ កុំ​ដោះ​ហើយ​ពាក់ ពាក់​ហើយ​ដោះ ព្រោះ​ធ្វើ​អោយ​ដឹក្រេ ភ្នែក​កើន​ឡើង​ពី​មួយ​ខែ ទៅ​មួយ​ខែ។ ពិបាក​ណាស់ ណា៎.. ភ្នែក​បើ​ក្លាយ​ជា​ម្ញូប​ហើយ មិន​អាច​កែ​ប្រែ​អោយ​ដូច​ដើម​បាន​ទេ។ មាន​តែ​ខ្លាំង​ឡើងៗ​ស្ដាយ​ភ្នែក​ណាស់។

    • ah_noch ថា:

      បើតាមពេទ្យខ្ញុំនិយាយ គាត់មិនបានថាអញ្ចឹងសោះ! យា៉ងណាមុិញគួរទៅពិនិត្យពេទ្យមុននឹងពាក់! ចំពោះភ្នែកខ្ញុំពេទ្យថា នៅពេលដែលដឺក្រេឈប់ឡើង​ គួរតែទៅបាញ់ Laser ចេញ នោះគឺលែងម្ញូបហើយ! 🙂 តែនៅពេលនេះត្រូវតែថែសិន!

  3. សំណាងដែរ​ខ្ញុំ​ឥត​ម៉្ងូប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s