ការធ្វេសប្រហែសរបស់មាតាបិតាមួយចំនួននៅកម្ពុជា​ចំពោះកូនតូច

ជារៀងរាល់ថ្ងៃពេលបើកបរតាមផ្លូវ តូចក្តីធំក្តីនៅភ្នំពេញ ខ្ញុំតែងតែសង្កេតឃើញធ្វេសប្រហែស២ធំរបស់ឪពុកម្តាយមួយចំនួន។​ ដូចនេះពេលនេះខ្ញុំសូមលើកយក២ចំនុចមកនិយាយចុះ:

១.​ ការដឹកដៃក្មេងដើរតាមថ្នល់: មិនដឹងថាអ្នកទាំងអស់គ្នាឃើញដូចខ្ញុំដែលទេ? ប៉ុន្តែខ្ញុំសង្កេតបានថា មនុស្សមួយចំនួនធំ ដឹកដៃក្មេងដើរតាមថ្នល់គឺមិនមានការប្រុងប្រយ័ត្នសោះ។ ក្មេងតូចអាយុ ២,៣,៤,ឆ្នាំ គឹបណ្តោយឲ្យគេកាន់ម្រាមដៃ ដោយមិនកាន់ដៃគ្នាវិញទេ ចុះបើក្មេងនោះប្រឡែងរត់ចូលថ្នល់ដោយឃើញអ្វីមួយទៅ? ចំណុចមួយធំទៀត គឺពេលបណ្តើរក្មេងតូច ពួកគាត់បែរជាដើរនៅខាងចិញ្ចើមថ្នល់ ដោយទុកឲ្យក្មេងដើរខាងថ្នល់! តើគាត់មិនយល់ ឬក៏មិនខ្វល់ ?ក្មេងតូចមួយងាយស្រួលបាំងបាត់នឹងរថយន្តណាស់ បើអ្នកបើកបរធ្វេសប្រហែសបន្តិច នឹងមានគ្រោះថ្នាក់ ហើយប្រកដជាអាចត្រូូវធ្ងន់ជាងមនុស្សធំ ដោយអាចត្រូវឡានឬម៉ូតូគៀរជាមិនខាន។

២.បណ្តោយក្មេងតូចឲ្យលេងនៅថ្នល់ដោយគ្មានអ្នកណាមើល: ឪពុកម្តាយមួយចំនួនបណ្តោយកូនណាស់ គឺឲ្យក្មេងតូចៗលេងតាមថ្នល់ ដោយគ្មានមនុស្សធំណានៅមើលសោះ! ការបណ្តោយក្មេងខ្លះជាការល្អ ព្រោះធ្វើឲ្យពួកគេមានភាពជាម្ចាស់ការ ប៉ុន្តែក៏ត្រូូវមើលកាលៈទេសៈដែរ! ចរាចរណ៍ស្រុកខ្មែរណា៎ ! ទោះផ្លូវតូចក្តីក៏ជាផ្លូវមានរថយន្តបើកដែរ។​ ហើយបើវាដើរទៅឆ្ងាយវង្វេងបាត់ទៅ។​ កាលថ្ងៃមុននេះពេលទៅធ្វើរថយន្តខ្ញុំ នៅផ្លូវតូចដែរ ឃើញក្មេង២នាក់ជិះកង់លេង ម្នាក់មិនដល់ ៣ឆ្នាំទេ ហើយម្នាក់ប្រហែលប្រាំឆ្នាំ!​ ពួកគេជិះពេញថ្នល់ ពេលឡានមកម្តងៗខ្ញុំស្រែកឲ្យសឹងមិនទាន់​ ជិះប្រផិតឡាន!! ផ្លូវមិនសូវមានឡានផង មកមួយៗបើកយ៉ាងលឿន!!​​ ហើយមនុស្សចាស់អ្នកមើលអី​​ មិនដឹងនៅកន្លែងណាទេ!

មានឪពុកម្តាយមិនយល់ដឹងមួយចំនួន គិតថារថយន្តមិនហ៊ានបុកប៉ះទេ! តែធម្មតាអ្នកបើកបរ គឺមានអ្នកប្រុងប្រយ័ត្ត និងអ្នកប្រហែស ទោះបើអ្នកប្រយ័ត្ន​ ចុះបើពួកគេប្រាំងមិនទាន់ដោយស្លុតអារម្មណ៍ ឬក៏គេចអ្វីពីណាមកជ្រុលចង្កូត? យើងមើលមិនឃើញទេ! បើមានបញ្ហាមែន ទោះជាមានសំណងលុយប៉ុណ្ណា ឬចាប់មនុស្សដាក់គុក តើអាចយកជីវិត ឬអ្វីដែលបាត់បង់មកវិញបានទេ? ដូចនេះគួរការពារប្រសើរជាងព្យាបាល។

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រីះគន់ដើម្បីស្ថាបនា, រឿងហួសចិត្ត, សង្គមកម្ពុជាបច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s