ដំណើរទៅបាំងកក

លើកទី១​ ជិះយន្តហោះពេលយប់!!

សុំទោសណា៎បងប្អូន!! បាត់មុខជិតមួយអាទិត្យពីភូមិយើង ដោយមិនបានប្រាប់អ្វីទាំងអស់។ គឺខ្ញុំរវល់ទៅពិនិត្យសុខភាពមន្ទីរពេទ្យ​ បំរុងរ៉ាត់ នៅទីក្រុងបាំងកកប្រទេសថៃ​ ហើយទើបតែត្រឡប់មកវិញពីយប់ថ្ងៃទី៩ នេះឯង! ថ្ងៃទី៤ ខែ ១១​ ខ្ញុំបានចេញដំណើរ​ពីទីក្រុងភ្នំពេញ នាម៉ោង ៨ម៉៣០ យប់ ទំរាំដល់បាំងកក និងរួចរាល់អ្វីៗ ចេញពីព្រលានយន្តហោះ ដល់ម៉ោងជិត១១។​ រកសណ្ឋាគារគេងបាន និង​រកអីញាំបន្តិចមុនគេង ដល់បានសម្រាកម៉ោងជាង១! ដល់ស្អែកឡើងងើបពីព្រឹកទៅណាត់ពេទ្យ និង​ពិនិត្យឈាមទៀត។​

ទៅលើកនេះ ខ្ញុំចំណាយពេលភាគច្រើន នៅមន្ទីរពេទ្យដោយទាំងលោកប៉ា និងអ្នកម៉ាក់ រួមទាំងខ្ញុំនិងអ្នកមីង សុទ្ធត្រូវការត្រួតពិនិត្យគ្រប់គ្នា។ ដូច្នេះហើយនៅបាំងកក ៥ថ្ងៃគឺត្រូវទៅមន្ទីរ​ទាំង៥ថ្ងៃ​ រួមទាំងថ្ងៃចុងក្រោយផង,​ មិនសូវបានទៅផ្សារទិញអីវ៉ាន់អីទេ គឺបានទៅមួយភ្លែតៗប៉ុន្នោះ (ដូចនេះហើយមិនមានអ្វី មកផ្ញើរទេ ហេហេហេ) !​​ ខ្ញុំត្រូវនៅជិតអ្នកម៉ាក់ បកប្រែឲ្យគាត់ជាប់ រួមទាំងអ្នកមីងផង ហើយត្រូវជួបពេទ្យខ្លួនឯងទៀត។ បាំងកកជើងនេះហត់មែនទែន មិនបានសម្រាកលំហែអារម្មណ៍ នោះអីទេ។ គម្រោងត្រូវត្រឡប់មកវិញថ្ងៃទី៧វិញ ក៏ត្រូវទៅលើកថ្ងៃ និងពន្យាសំបុត្រយន្តហោះដល់ថ្ងៃទី​៩ ត្រូវថែមលុយទៀត។ ដល់មកដល់ភ្នំពេញវិញ គឹនាពេលយប់ម៉ោងជិត៩ មិនបានរើរៀបចំអីវ៉ាន់ទេ គឺគេងត្រង់ជើងតែម្តងហើយ។

ឥឡូវរាងរួចដៃនឹងអីវ៉ាន់ ទើបនឹងបានមកសរសេរ Post មួយនេះឯងបងប្អូន! ក៏សុំទោសផងដែលបាត់មុខ និងសុំរអ៊ូរដាក់បន្តិចចុះ សូមកុំប្រកែប្រកាន់ណា៎។

was taken when I wait to catch the plane to come back.. 🙂 like the blur style 😀

Advertisements
This entry was posted in កំណត់ហេតុផ្ទាល់ខ្លួន and tagged , , , . Bookmark the permalink.

2 Responses to ដំណើរទៅបាំងកក

  1. សុខទុក្ខយ៉ាងណាដែរទៅពិនិត្យសុខភាពនោះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s