ងាវស្រុសទឹកដូង

ថ្ងៃេនះប៉ាមិននៅ នៅតែ២នាក់ម៉ាក់ ក៏នាំគ្នាមកឡើងផ្សារសូរិយាទិញអីវ៉ាន់បន្តិច! ចេញមកថាចង់ទៅមុខវាំង ដុតធូកថ្វាយដល់សម្តេចតា,​ ដល់ចរាចរណ៍ស្ទះពេក ក៏ជិះវាងមកដល់ជិតហាងផ្ទះម៉ែក្មេក។ នៅផ្លូវជាមួយគ្នានឹង មានកន្លែងលក់អីញាុំនៅតាមផ្លូវ មួយដាក់ឈ្មោះ កុលាបជាំ! កាលមុនខ្ញុំនិង​មិត្តភក្តិធ្លាប់មកញាុំញឹកញាប់ណាស់ តែដោយសារឥឡូវមិនសូវមានពេលទំនេរ​ ក៏មិនសូវបាន​មកទៀត! យ៉ាងណាម៉ិញក៏មិនភ្លេចឡើយ នូវរសជាតិ ងាវស្រុសទឹកដូងនៅទីនោះ!! ទ្រាំមិនបានក៏ឈប់ឡានខ្ចប់ ២ប្រអប់ទុកមកញាុំនៅផ្ទះ មុននឹងបើកបន្តមកមុខវាំង!!

ងាវស្រុសទឹកដូង មួយចាន ៛៥០០០

ម៉ាក់ខ្ញុំមិនសូវញាុំងាវប៉ុន្មានទេ​ តែលើកនេះត្រូវមាត់គាត់ដែរ! ងាវស្រុសទឹកដូង មានរសជាតិរាងផ្អែមបន្តិជាងងាវធម្មតា! ខ្ញុំចូលចិត្តទឹករបស់វា, ហើយពេលញាុំខ្ញុំមិនដែលប្រើទឹកជ្រលក់ទេ។ ខ្ញុំចូលចិត្តងាវតាំងពីដើមមក ហើយក៏ធ្លាប់ទៅញាុំកន្លែងគេស្រុសងាវតាមផ្លូវច្រើនកន្លែងមកដែរ តែខ្ញុំមិនទាន់ដែលសាកកន្លែងណាផ្សេង ក្រៅពីកន្លែងកុលាបជាំនឹងទេ​ ដែលចេះស្រុសងាវដាក់ទឹកដូងនេះ។ បើមានអ្នកណាស្គាល់កន្លែងណាផ្សេង សូមជួយណែនាំផង!!

Advertisements
This entry was posted in ញុាំៗៗៗ and tagged , , . Bookmark the permalink.

2 Responses to ងាវស្រុសទឹកដូង

  1. អត់មានយោបល់ ព្រោះថាបើញ៉ាំៗៗ បែបនេះ ខ្ញុំនឹងក្លាយជាកូនដំរីម្នាក់មិនខាន។ កោតតែម្ចាស់ផ្ទះនេះស្គមទៅកើត?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s