អ្នកបើកម៉ូតូកង់បីឈ្លើយ

ពេលបើកឡានចេញម្តងៗ មិនដែលថាថ្ងៃណាដែលមិនជួបមនុស្សជិះឈ្លើយទេ!! ថ្ងៃនេះជួបពីរបីនាក់ តែមានពូម្នាក់រត់ម៉ូតូកង់បី នឹងដូចហួសហេតុពេក!! ខ្ញុំសូមលើកមកនិយាយបន្តិចចុះ!

នៅផ្លូវម្តុំក្រោយសាលា ACE ថ្ងៃនេះស្ទះដូចរន្ទះ មិនដឹងផ្ទះអ្នកណាគេមានការអីទេ បិទផ្លូវអស់!! ចរាចរណ៍ខាងក្រោយ ១០នាទីរំកិលមិនបាន១មទេ!!​ ឡានខ្ញុំនៅចំងាយប្រហែល១.៥ម ពីឡានខាងមុខ,​ ពួកយើងសុទ្ធតែឈប់ស្ងៀមទាំងអស់គ្នា! ពូម៉ូតូតុកតុក​នឹង ក៏ដើរមកមុខ ហើយសុំឲ្យខ្ញុំខិតទៅមុខ! ខ្ញុំក៏ខិត​ឲ្យ​នៅសល់ កន្លះមែត្រជាង!​ មួយសន្ទុះគាត់មកទៀត​ ថាឲ្យខ្ញុំខិតទៀត!​ ហើយនិយាយសុទ្ធតែថាសល់ប្រវែងណា ប្រវែងណី ម៉េចខ្ញុំមិនខិត!! ស្រែកឲ្យខ្ញុំ និងពួកមា៉កខ្ញុំស្រីម្នាក់ទៀត ជិះជាមួយគ្នា​ (បែបឃើញពួកខ្ញុំសុទ្ធតែស្រី បានហ៊ានស្រែកចឹង) ! ទ្រាំមិនបានខ្ញុំស្រែកទៅវិញ ថាគៀកណាស់ហើយ កន្លះម៉ែត្រសោះ បើគៀកទៀត ប៉ះគ្នាខូចឡានខ្ញុំ អ្នកណាទទួលខុសត្រូវ, គាត់ឆ្លើយថា គាត់មិនដឹង គ្មានអ្នកណាទទួលទេ!! បងប្អូនបើនិយាយ​ពីច្បាប់គេឲ្យឃ្លាត ២ម៉ែត្រផង! ដោយសារតែឃើញស្ទះបានជាខ្ញុំខិតទៅរិតតែជិត! ហើយគាត់មិនអស់ចិត្ត ទៅប្រាប់ឡានខាងក្រោយឲ្យងាកចេញ (សូមបញ្ជាក់ថា​ ផ្លូវនឹងជៀសឡានបានតែ២ទេ ផ្លូវទៅមក បើឡានជិះស្របជាមួយខ្ញុំជៀសទៅ ប្រាកដជារឹតតែស្ទះមិនខាន) គាត់ទៅប្រាប់គេហើយ ស្រែកពេញថ្នល់ ហើយចង្អុលឡានខ្ញុំថា សល់គគោកមិនព្រមទៅមុខ!! លើកនេះខ្ញុំបើកទ្វារឡាន ថាឲ្យគាត់ ថាកុំបន្លើសពេក កន្លះមែ៉ត្រមិនដល់ឲ្យខ្ញុំជៀសទៅណា!! គាត់ថាគាត់មិនថា​ឲ្យខ្ញុំទេ គាត់ប្រាប់ឡានក្រោយទេ!! ហើយដៃចង្អុលនឹង?? ថែមទាំងស្រែកលឺពេញថ្នល់ទៀត!!​ ខ្ជិលមានរឿងក៏ខំរំកិលទៅមុខដល់គៀកមែនទែន​ តែធម្មតាទៅណាមិនរួចដដែល គេស្ទះនៅខាងមុខឯណោះ!! ក្រោយមកចរាចរណ៍រៀងធូរបន្តិចខ្ញុំក៏រំកិលបត់មកស្តាំចេញមក! ហើយដល់ពូនឹងជៀសបាន​ មកជិតទន្ទឹមខ្ញុំ ស្រែកទៀតរឿងមិនខិតឡាន!!

ខ្ញុំហួសចិត្តលែងនិយាយតែម្តង!! ដោយសារតែមានអ្នកបើកបរដូចគាត់​នឹង​ហើយ ដែលគ្មានចំណេះដឹងតែប្រឹងធ្វើចេះ! ជិះចង់តែឈ្នះ មិនចេះអត់អោន​បើកបរមិនគោរព និងមិនចេះច្បាប់ ទើបចរាចរណ៍ស្រុកខ្មែរយ៉ាងនេះ!! ខ្ញុំសង្ឃឹមថាគាត់មិនទៅនាំអំពុលទុក្ខដល់អ្នកណាផ្សេង ដោយចរិត និង​ការបើកបររបស់គាត់ទេ!

Advertisements
This entry was posted in កំណត់ហេតុផ្ទាល់ខ្លួន, រឿងហួសចិត្ត, សង្គមកម្ពុជាបច្ចុប្បន្ន and tagged , , . Bookmark the permalink.

4 Responses to អ្នកបើកម៉ូតូកង់បីឈ្លើយ

  1. ស្អប់ជាងគេ អាពេលគេកំពុងស្ទះពេញទីហើយមានមនុស្សមកប្រជ្រៀតឱ្យស្ទះថែមហ្នឹង។ បើចូលតែតាមជួរគេទៅ ស្ទះមិនសូវយូរទេ។

    • ah_noch ថា:

      ពេលខ្លះខ្ញុំឆ្ងល់នឹងអ្នកបើកអស់នឹង​ណាស់​ ហើយនឹងអាពូមួយនឹង!! ដូចមិនចេះគិត!! ផ្លូវជិះទៅមកបាន​ឡានតែ២ គាត់គេចទៅអញ្ចឹងអ្នកខាងមុខមកគាត់គិតម៉េច?? មានផ្លូវណាមករួច!!

      • ម៉ោអីរួច មានតែចាំគាត់អញ្ជើញទៅផុតបានគេរំកិលមកបាន ហើយបើមានម៉ាកពូហ្នឹងមកពីមុខបញ្ច្រាសគ្នាម្នាក់ទៀត បីម៉ោងមិនទាន់​បានផុតមួយផ្លូវផង។
        ដល់តែគេថាគេស្តីអីទៅ តាំងថាគេហ្នឹងអាងមានឡាន មិនអាណិតអ្នកកង់បី។ នៅក្នុងច្បាប់គេឱ្យអនុវត្ត គេមិនឱ្យអាណិតទេ ចឹងហើយបានជាជនបរទេស តែភ្លើងខៀវហើយវាជាន់គ្មានមើលទេ ព្រោះវាគិតថាអ្នកដែលនៅក្នុងចរាចរត្រូវតែគោរពភ្លើងសញ្ញារៀងៗខ្លួន កុំយកការអាណិតមកដាក់។

        • ah_noch ថា:

          និយាយនេះត្រូវតែម្តង!! ម្សិលមិុញគាត់នឹងចង់គេចមកទន្ទឹមខ្ញុំ តែខ្ញុំមិនខិតទៅមុខគាត់គេចមិនបាន​ បាន​ជាចឹង!! គាត់ឃើញខ្ញុំស្រី ស្មានតែខ្ញុំមិនហ៊ាននិយាយ​បានមកស្រែកដាក់ខ្ញុំក្តែងៗ! ខ្ញុំមិនមើលងាយអ្នករត់ម៉ូតូទេ!! តែបើមកធ្វើចរិតឈ្លើយដាក់ខ្ញុំមុន ខ្ញុំមិនស្ងៀមទេ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s