សម្តីពូរត់សុីក្លូ

ម្សិលម៉ិញនិយាយរឿងម៉ូតូកង់បីឈ្លើយ នឹកឃើញដល់រឿងពូស៉ីក្លូមួយទៀត! ការពិតមិនសូវចង់លើកមកនិយាយប៉ុន្មានទេ កុំឲ្យគេថាខ្ញុំរើសអើង​! បងប្អូន ខ្ញុំមិនចេះប្រកាន់មនុស្សតែផ្តាសទេ តែមិនដឹងហេតុអ្វីបានជាខ្ញុំជួបតែមនុស្សចឹង!​

ប៉ុន្មានខែមុន​ ខ្ញុំជិះឡានចេញពីហាង U-Care ផ្លូវព្រះសីហនុ, ខ្ញុំរើមើលក្នុងកាបូបលុយ ឃើញលុយរាយតែ ៥០០៛ ក៏ហុចឲ្យគាត់សន្តិសុខអ្នកស៉ីញ៉ូឡានទៅ! ស្រាប់តែពូស៉ីក្លូមួយគាត់ជិះកាត់ឃើញ​ គាត់ស្រែកលឺៗយ៉ាងចំអកថា ” ងាប់ឲ្យ ៥០០៛, ៥០០០៛ មិនឲ្យ “។​ ដល់ហើយនេះ ហួសចិត្តតែម្តង ខ្ញុំគ្មានតបជាមួយគាត់ទេ! នេះកោតតែគាត់និយាយអញ្ចឹងកើត! ឲ្យប៉ុន្មានជាសទ្ធារបស់ខ្ញុំ គួរអីគាត់មកស្រែកក្តែងៗពេញថ្នល់។

ខ្ញុំមិនចង់ថាទេ តែគាត់មើលងាយលុយអញ្ចឹងហើយ បានជានៅតែធាក់ស៉ីក្លូ! ប៉ាម៉ាក់ខ្ញុំខំប្រឹងរកស៉ីតក់ៗ មានលុយឲ្យខ្ញុំ ក៏មិនមែនឲ្យខ្ញុំចាយផ្តេសផ្តាសដែរ! ខ្ញុំធ្លាប់ជិះស៉ីក្លូដែរទេតើ ពេលឲ្យលុយពួកគាត់លើសតែ ៥០០៛ គាត់សប្បាយចិត្តហើយ! ពូនេះ ៥០០ មិនពេញភ្នែកគាត់ទេ! ពេលខ្ញុំនិយាយប្រាប់មីងខ្ញុំ គាត់និយាយថា ពូនឹងមិនត្រឹមតែគ្មានចំណេះដឹងទេ ថែមទាំងចរិតជាមនុស្សចូលចិត្តបង្កើតរឿងទៀត។ 

Advertisements
This entry was posted in រឿងហួសចិត្ត, សង្គមកម្ពុជាបច្ចុប្បន្ន and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s