១២ ឆ្នាំនៃការសិក្សា

រៀននៅសាលា តាំងពីថ្នាក់ទី១ ដល់ទី១២ តើពួកគេរៀនចេះអ្វីខ្លះ? ព្រោះបើតាមខ្ញុំឃើញ សូម្បីតែចោលសំរាម ក៏ពួកគេមិនដឹងថា ត្រូវចោលរបៀបម៉ិចដែរ។ ក្រដាសតាំងពីថ្ងៃទើប្រឡងចប់ វិញ្ញាសារ សៀវភៅកំណែលំហាត់ ចោលពាសពេញថ្នល់ និងថ្នាក់។ ដល់ថ្ងៃពីម្សិលនេះ ជាថ្ងៃចេញលទ្ធផល ចោលទៀត នូវក្រដាសផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន និងមហាវិទ្យាល័យផ្សេងៗ។ តើវាពិបាកណាស់ នឹងកាន់យកទៅដាក់ធុងសំរាម បើយើងមិនត្រូវការ? បើធុងសំរាមសាលាពេញ កាន់យកទៅដាក់ធុងសំរាមផ្សេងទៅ!!⁣ តើវាធ្ងន់ប៉ុន្មានគីឡូ? សូម្បីតែក្មេងសាលាមតេយ្យក៏ គ្នាដឹងថាត្រូវចោលទីណាដែរ។ មានឈ្មោះថា ជាសិស្សប្រលងជាប់បាក់ឌុប ជាអ្នកមានចំណេះដឹង តែបើតាមចរិកឬកពារ ដូចមនុស្សល្ងង់ខ្លៅ! បើបរទេសឃើញគេដៀលខ្មែរប៉ុណ្ណា? អ្នកធ្វើឲ្យខូចឈ្មោះ កូនខ្មែរអស់ហើយ!!! បើបរទេសមើលងាយខ្មែរ គឺដោយសារតែអ្នក ដូច្នេះអ្នកកំុទៅខឹងគេ មើលខ្លួនឯងសិនទៅ!!!

Source: Sabay

សូមបញ្ជាក់ថានេះគឺតិចតួចបំផុតហើយ នៅវិទ្យាល័យសន្ធរម៉ុក ពេលខ្ញុំជិះកាត់គឺជាងនេះទៅទៀត!!
ខ្ញុំជឿជាក់ថា មិនមែនសិស្សទាំងអស់ សុទ្ធតែយ៉ាងនេះទេ តែភាគច្រើនណាស់ដែលបែបនេះ។ តើពួកគេ សមនឹងមានឈ្មោះថាប្រឡងជាប់ដែរទេ ចំពោះចរិកគ្មានការពិចារណាយ៉ាងនេះ?

Advertisements
This entry was posted in រីះគន់ដើម្បីស្ថាបនា, រឿងហួសចិត្ត, សង្គមកម្ពុជាបច្ចុប្បន្ន and tagged , , , . Bookmark the permalink.

3 Responses to ១២ ឆ្នាំនៃការសិក្សា

  1. ហា​ ហា សុំគាំទ្រដែរ…. មិនត្រឹមតែចឹងទេ សូម្បីខិតបណ្ណដែលគេចែកតាមស្តុបនានា គ្រាន់តែកាន់ឬទុកទៅ ហើយបើមិនមើលចោលកន្លែងដាក់សម្រាមទៅ តែបែជាបោះចោលតាមថ្នល់ពាសពេញ…ហា ហា

  2. គាំទ្រម៉ាទំហឹង រឿងនេះគួរត្រូវបានរំលឹកដើម្បីដាស់តឿនគ្នាចាប់ពីពេលនេះទៅ បើថាពីមុនមកមិនមាននរណានិយាយ នរណាដាស់តឿនទេ។ ក្មេងទាំងនោះ គួរតែចេះគិតខ្លះហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s