ភ្ជុំបិណ្ឌឆ្នាំនេះ

ភ្ជុំឆ្នាំនេះសម្រាកបាន​យូរគួរសម!​ សរុបទាំងអស់៥ថ្ងៃ ហើយមានអ្នកដាក់ច្បាស់ដល់ហួសមួយ​អាទិត្យទៀត! ប៉ុន្តែ​ដល់ឈប់យូរអញ្ចឹងមានអ្នកខ្លះ រអ៊ូថាធុញទៅវិញ ព្រោះទំនេរពេកអត់អីធ្វើ!!

ចំណែកខ្ញុំវិញ ព្រឹកម៉ិញទើបតែទៅបាន មួយវត្តគត់​ ជាវត្តទី ១ ឈ្មោះវត្តវង្គដ្ឋបុរី  មិនដែលទៅពីមុនទេវត្តនេះ ប៉ុន្តែប្លែកព្រោះឃើញមនុស្សតិចមែ​នទែន! មួយវត្តឃើញញាតិញោម ពីរបីនាក់! ឬក៏មនុស្សមិនទាន់ទៅដល់ ព្រោះព្រឹកពេក!?​ និយាយដល់ត្រង់នេះក៏រិះគន់ បន្តិចរាល់ឆ្នាំពេលភ្ជុំ មនុស្សមួយចំនួន នាំគ្នាបុកទៅតែវត្តល្បីៗ ហើយដាក់ចង្ហាន់លោកសល់ហូរហ៊ា!​ ដល់វត្តខ្លះវិញនៅតែមិនសូវមានអ្នក​ទៅ មិនសូវមានបច្ច័យដដែល! ការធ្វើបុណ្យមិនចាំបាច់រើសវត្តទេ ! ចំពោះព្រះពុទ្ធសាសនា ឲ្យតែមានចិត្ត ឧទ្ទិសកុសល និងទៅដល់មិនខាន។​

ក្រៅពីទៅបានវត្តមួយ​​មក មិនមានទៅណាទៀតែទនៅផ្ទះ២ថ្ងៃហើយ​! ក៏ដូចជាធុញពិតមែន ព្រោះការងារផ្ទះក៏ធ្វើអស់ បន្ទប់ក៏ជូត ទូរក៏រើរៀបចំសារថ្មីអស់ដែរ​ មិនដឹងថាត្រូវធ្វើអីទៀត!​ ឥឡូវមានតែគិតថាចង់ទៅលេងស្រុកមា៉ក​់ នៅខេត្តកំពង់ធំស្អែកនេះមើល ព្រោះបងប្អូនគាត់នៅជំុគ្នាទីនោះ តែក៏មិនច្បាស់លាស់សោះព្រោះលឺថា ទឹកលិចខ្លាំងតាមផ្លូវ! មានតែចាំមើលសភាពការជាក់ស្តែងសិន ហើយ!

នៅផ្ទះគឺគិតតែពីញ៉ាំ បើមិនឡើងគីឡូទើបចម្លែក!​ ព្រឹកម៉ិញថ្លឹងឡើងមួយគីឡូបាត់!!

រីករាយបុណ្យភ្ជុំបិណ្ឌអ្នកទាំង​អស់គ្នា!! មានទៅវត្តទេ? បានប៉ុន្មានហើយ!! មានបានទៅណាថែមទៀតទេ?

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន, រីះគន់ដើម្បីស្ថាបនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ភ្ជុំបិណ្ឌឆ្នាំនេះ

  1. Lovepeehs05 ថា:

    ឆ្នាំក្រោយចាំទៅវត្តខ្ញុំ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s