រីករាយថ្ងៃកំណើត

សួស្តីបងប្អូនអ្នកភូមិ WordPress ទាំងអស់ជាទីគោរព នេះខ្ញុំបានត្រឡប់មកវិញហើយ បន្ទាប់ពីបានបាត់មុខអស់ ២ ៣ ថ្ងៃចេញពីភូមិយើង​។ ចំណែកឯមូលហេតុដែលបាត់នោះគឺ មកពីរវល់តែចំណាយពេល​រៀបចំជីវិតអាយុ ១៩ឆ្នាំជាលើកចុងក្រោយ! និងចាប់ផ្តើមអ្វីៗជាថ្មីក្នុងវ័យ ២០ឆ្នាំគត់ ( នេះចាប់ផ្តើមចេញក្បាល ២​ និងគេហើយ ព្រះអើយគ្មានថ្ងៃត្រឡប់ក្រោយទេ 😥 ) ឆ្នាំនេះអ្វីៗល្អប្រសើរណាស់ ទាស់តែមួយគឺមិនបានទៅវត្ត ដោយម៉ាក់រវល់ពេក 😦

មកដល់ពេលនេះ ទើបខ្ញុំចាប់អារម្មណ៍ថា ពេលវេលាដើរលឿនណាស់ ( ការពិតទៅចង់ ចូលលក្ខណៈរត់ហើយ ) និងមិនរង់ចាំអ្នកណាទាំងអស់ គឺមានតែយើងទេដែលរង់ចាំពេលវេលា ហើយរអ៊ូថាពេលវេលាដើរយឺត ប៉ុន្តែបើយើងមើលត្រឡប់ក្រោយទៅ អ្វីៗដែលពួកយើង ធ្លាប់តែរង់ចាំ គឺបានដើរហួសទៅឆ្ងាយស្ទើរអស់ទៅហើយ​។ ខ្ញុំធ្លាប់ចាំាបានថា បន្ទាប់ពីថ្ងៃកំណើត ខ្ញុំឆ្នាំមុន ខ្ញុំគិតថាត្រូវរង់ចាំដល់ទៅ១ឆ្នា​ំ ទំរាំដល់ទៀតតែឥឡូវហួសបាត់ទៅហើយ។​ ដូច្នេះហើយ គួរ​ស្វះស្វែងធ្វើអ្វីមួយឲ្យមានប្រយោ​ជន៍ជាមួយពេលវេលាដែលយើងមាន កុំទុកឲ្យវាកន្លងទៅបាត់ ប្រយ័ត្នស្តាយក្រោយតិចថាខ្ញុំមិ​នបានប្រាប់ ហេហេហេ។​

ឆ្នាំនេះអត់មានបាននំពងទាអីមួយ!!! ទៅជាបានការ៉េមដោតទៀនវិញ!! ហេហេហេ!​! ប៉ុន្តែវាស្អាតម្យា៉ងដែរណា!! អរគុណដល់អ្នកគ្រប់គ្នាដែលបានចាត់​ចែង!!

អរគុណដល់ម្ចាស់កាដូទាំងអស់ ជាពិសេសលោកបា៉អ្នកម៉ាក់!! សំណព្វចិត្តទាំងពីរបស់ខ្ញុំ មករា ដែលរៀបចំអ្វីៗសម្រាប់ខ្ញុំ មា៉រី បើទោះបីជាមិនបាននៅជាមួយខ្ញុំ​នៅទីនេះដូចរាល់ឆ្នាំ,​ មិត្តទាំងអស់ដែលបានមកចូលរួម និងបានជូនពរដល់ខ្ញុំ អរគុណដល់អ្នកទាំងអស់គ្នាយ៉ាងខ្លា​ំង!! 🙂

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

10 Responses to រីករាយថ្ងៃកំណើត

  1. Lovepeehs05 ថា:

    រីករាយថ្ងៃកំណើត ផ្ទៃមេឃពណ៌ខៀវ ! សុំទោសមកយឺតពេលហើយ អត់ប្រកាសតាមមេក្រូ អត់បានដឹង ធម្មតាត្រូវប្រាប់មុនមួយឆ្នាំ ដើម្បីរៀបចំកាដូ តាមពិតកាលពី៣-៤ថ្ងៃមុននេះ មានគេមកពីប្រទេសអង្គ្លេ ចូលមកលេងផ្ទះខ្ញុំ ហើយយកសំលៀកបំពាក់ យ៉ាងល្អប្រណិតជាច្រើន សម្រាប់នារីក្មេងៗ រាង្គដូច មេឃពណ៌ខៀវ ត្រូវម៉ាច់ ចឹងមិនអីទេចាំលើកក្រោយ អាយុ ២១ មិនទាន់ហួសពេលទេ ! មែនទេ ?

  2. borin ថា:

    រីករាយថ្ងៃកំណើត!
    ខ្ញុំអត់មានកាដូអីជូនទេ ខ្ញុំមានតែចិត្ត 😆

  3. ចង់បញ្ជូលអក្សរខ្មែរ វាយយូនីកូដអី យកថោកសំរាប់អ្នកថ្មី

  4. អំណោយសុទ្ឋតែiphone 4 ពិតជាមានន័យមែន 😀

    • ហេហេហេ ពត៌មានទូរស័ព្ទចាប់អារម្មណ៍តាទូរ​ស័ព្ទម៉ង!! LOL របស់មួយនឹងគឺត្រូវអរគុណដល់ប៉ាម៉ា​ក់! ការពិតទៅគាត់ថាទូរស័ព្ទខ្ញុំកញ្ច​ាស់ពេក ហើយទេរពេលណាក៏អស់ថ្ម គាត់ទ្រាំលែងបាន!! ហាហា

  5. ថ្ងៃ​ឆ្លង​ខួបកំណើត​ដូច​ជា​មិន​គួរ​ជា​ថ្ងៃ 😦 ទេ! ដើរ​ទៅមុខមួយ​ជំហ៊ាន ចេះ​ដឹង​ច្រើន​បន្ថែម​មួយ​កម្រិត! ចាស់​ថ្ងៃ​នេះ ប្រសើរ​ជាង​ចាស់​ថ្ងៃ​ស្អែក កុំ​អោយ​គេ​ថា ក្មេង​ស្រករ​ក្រោយ ចឹង​ចាស់​ថ្ងៃ​នេះ​អោយ​ហើយរ៉ូវ!

    • ហេហេ រឿងចេះដឹងច្រើនតិចមិនសំខាន់លើអាយុទេ!! សំខាន់លើអ្វីដែលអ្នកបានឆ្លងកាត់។ ព្រោះខ្ញុំឃើញអ្នកខ្លះបងខ្ញុំ ៤ ៥ ឆ្នាំតែនៅអើធ្វើចរិកក្មេង មិនដឹងអីសោះ! ចឹងហើយខ្ញុំចង់ឲ្យគេថាខ្ញុំក្មេងចរិកចាស់ជាង! ហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s