រិះគន់ដើម្បីស្ថាបនា

នេះខ្ញុំមិនទាន់បានបកស្រាយនៅឡើយ នូវចំណងជើងតូចរបស់ខ្ញុំ ” រិះគន់ដើម្បីស្ថាបនា “​ ដូច្នេះហើយមានតែឆ្លៀងឱកាសនេះ លើកយកចំណងជើងនេះមកនិយាយទៅចុះ។

​ បើបងប្អូនបន្តការអាន នៅលើប្លករបស់ខ្ញុំតទៅទៀត អ្នកទាំងអស់នឹងចាប់ផ្តើម ចាប់អារម្មណ៍ថា អត្ថបទភាគច្រើន ដែលខ្ញុំបានលើកយកមកសរសេរ គឺ១ភាគធំជាមតិរិះគន់ទៅលើ​ ស្ថានភាព របស់ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ។ រីឯមូលហេតុដែលនាំឲ្យខ្ញុំលើកយកមក​នេះ ដោយសារខ្ញុំមានអារម្មណ៍ថា មានមនុស្សមួយចំនួន ជាពិសេសក្មេងៗជំនាន់ក្រោយពំុបាន មើលឃើញឡើយនូវភាពមិនសមហេតុផល និងចំនុចអវិជ្ជមានដែលកំពុងតែកើត មានឡើងនៅក្នុងប្រទេសរបស់យើង (ចាំថាពេលនិយាយជាមួយពួកគេម្តងៗ សឹងតែ​​ប្រេះទ្រូងស្លាប់នូវគំនិតរបស់គេ ដល់ពេលខ្ញុំនិយាយវិញគេថាខ្ញុំចា​ស់គំរិលទៀត 😦 )។ អ្វីដែលពួកគេបានឃើញគឺ ភាពសីុវីល័យទាន់សម័យ ភាពទំនើប ការរីកចម្រើន​ និងការទទួលយកវប្បធម៌បរទេស ដែលពួកគេយល់ថាល្អ មិនចាស់គំរិលដូចវប្បធម៌ខ្មែរ!! ខ្ញុំសូមទទួលស្គាល់ថា វប្បធម៌ខ្មែរ មិនមានភាពល្អគ្របដប់ឡើយ រីឯវប្បធម៌បរទេសវិញ ក៏មានចំណុចល្អជាច្រើនដែរ ដែលគួរអនុវត្តតាម ប៉ុន្តែមិនមានន័យថា ឲ្យតែអ្វីជាបរទេស ជារបស់លោកខាងលិចសុទ្ធតែល្អនោះទេ ចំនុចសំខាន់គឺត្រូវចេះជ្រើសរើស​ រវាងចំណុចល្អ និងអាក្រក់យកមកអនុវត្ត ឬកែលំអ។

មួយវិញទៀត គឺដោយសារមានរឿងរាវមិនសមរម្យ មួយភាគធំដែលបានកើតឡើង ប៉ុន្តែកាសែត និងទស្សនាវដ្តីមិនបានយកមកបកស្រាយ និងបង្ហាយឲ្យអ្នកអានឃើញនោះទេ។

សរុបមកខ្ញុំសង្ឃឹមថា មតិរិះគន់របស់ខ្ញុំនឹងបង្ហាញអ្នក​អាននូវអ្វីដែលខ្ញុំបានយល់នឹងបាន​ឃើញ ព្រមទាំងធ្វើឲ្យមានការកែប្រែខ្លះ បើទោះជាតិចតួច ឬគ្មានសោះក៏ដោយ ក៏ប្រសើរជាជាងការប្រមូលទុក និងមិនមានអ្នកណាលើកមកនិយាយដែរ។ បុន្តែក្នុងករណីដែលខ្ញុំមានភាពខុ​ស ឆ្គងអ្វីមួយវិញខ្ញំុក៏សង្ឃឹមថានឹ​ងបានមតិរិះគន់ និងការណែនាំពីអ្នកអានទាំងអស់ដូចគ​្នា។ សូមអរគុណទុកជាមុនដល់បងប្អូនទាំងអ​ស់។ 🙂

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន, រីះគន់ដើម្បីស្ថាបនា។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to រិះគន់ដើម្បីស្ថាបនា

  1. Samady KS ថា:

    គ្មាន​យោបល់​ទេ​តែ ចង់​និយាយ​ថា ចាប់​អារម្មណ៍​អត្ថបទ​នេះ

  2. Lovepeehs05 ថា:

    មើលផ្ទៃមេឃពណ៌ខៀវ និយាយបន្តិចមើល រឿងវប្បធម៌ខ្មែរ ត្រង់ចំណុច “ទុំមុនស្រគាល” ឬ តើ “អាពាហ៍ពិពាហ៍” របស់ខ្មែរមានតម្លៃប៉ុណ្ណា និង “មានសង្សារមុន” របស់វប្បធម៌អឺរ៉ុប មានតម្លៃប៉ុណ្ណា ? ចូរវែកញែក ចែកអ្នកភូមិស្តាប់បន្តិចមើល !

    • ហេហេហេ!! អរគុណហើយបងដែលជួយឲ្យយោបល់ Topic, ការពិតទៅខ្ញុំមិនទាន់បាននឹកដល់ Topic​ របស់ផងទេ ព្រោះថាវាមានរឿងយ៉ាប់ៗច្រើនពេក តែដល់បងនិយាយមកល្អម្យា៉ងដែរ។ តែសំុពេលស្រាវជ្រាវឯកសារតិចណា!! សង្ឃឹមថាអាទិត្យក្រោយរួចរាល់នឹង​បានដាក់ចេញមក!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s