ធ្វើថ្នល់ហើយ កាប់ថ្នល់ដាក់លូ !!!

មិនដឹងជាស្អីទេ??​ ជាទំលាប់គេ ឬក៏ជាយុទ្ធសាស្រ្តអ្វីមួយដែល ខ្ញុំមិនដឹង? ព្រោះទោះខ្ញុំមើលយា៉ាងណា​ ក៏ដូចជាមិនសមហេតុផលសោះហើយ!!​ ថ្នល់ដែលធ្វើហើយត្រូវ​បាន គេចាក់កៅស៊ូ​ ឬបេតុងបង្ហាប់​ យា៉ងណែនដើម្បី មិនឲ្យមានការជ្រាបទឹក ជៀសវាងខូចគុណភាពថ្នល់ តែបន្ទាប់មកក៏ត្រូវគេកាប់គាស់ កកាយជាពិសេសចំរដូវភ្លៀងទៀត ដើម្បីដាក់ប្រព័ន្ធលូថ្មី!! ដល់បែបនេះទៅខ្ញុំនិយាយមិនចេញទេ!! អាសូរតែថ្នល់នឹងចាស់ធ្វើមក​ យូរណាស់ហើយមិនថាទេ តែថ្នល់ធ្វើថ្មីមិនទាន់បាន​ប៉ុន្មានផង​នឹង។​

ជាក់ស្តែងណាស់ នៅម្តុំផ្ទះខ្ញុំនេះតែម្តង!! ថ្នល់បេតុងទើបនឹងចាក់បាន ២ថ្ងៃគត់ ក៏ត្រូវគេនាំគ្នាជីក ដីស្អិតដែលនៅជំុវិញថ្នល់ឡើង មកពង្រាយពាសពេញ ហើយជាប់ស្អិតពេញលើបេតុង ឲ្យឡើងគគ្រិច!! ហើយគេថាដាក់លូថ្មី!! ហើយចុះមុនធ្វើថ្នល់នឹង​ ម៉េចមិនដាក់លូឲ្យហើយទៅ??? បន្ទាប់មកទៀតក៏ទៅកាប់ ថ្នល់ខាងមុខមួយទៀតផ្តាច់ ជាពីរតែម្តង!! នេះសំុបញ្ជាក់ថាថ្នល់ខាងមុខនឹង ក៏ទើបតែធ្វើបានប៉ុន្មានខែមុនដែរ!!

នេះជារូបភាពជាក់ស្តែង ហើយនិយាយពីកន្លែងធ្វើហើយវិញ ក៏មិនព្រមរៀបចំឲ្យស្អាត បោសគាស់ដីស្អិតនឹង ក៏អត់ទុក​ឲ្យឡើងស្មោកគ្រោគ!!!

ហើយថ្នល់ក៏ត្រូវគេកាប់ផ្តាច់ យកតែម្តង! ប៉ុន្តែមួយនេះចាប់ទុកថាមិនអីចុះ ព្រោះថាបានធ្វើមកជិត១ឆ្នាំដែរហើយ!!

បងប្អូនខ្ញុំមិនចងរអ៊ូទេ តែខ្ញុំឃើញបែបនេះជា ច្រើនមកហើយ មិនមែនតែថ្នល់ជិតផ្ទះខ្ញុំនេះទេ! ខ្ញុំមិនយល់សោះថាហេតុអ្វីបែបនេះ! សូមបងប្អូនជួយពន្យល់ ក្រែងខ្ញុំយល់ច្រឡំអ្វីមួយ!!!

 

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រីះគន់ដើម្បីស្ថាបនា, រឿងហួសចិត្ត, សង្គមកម្ពុជាបច្ចុប្បន្ន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to ធ្វើថ្នល់ហើយ កាប់ថ្នល់ដាក់លូ !!!

  1. និយាយពីសាំងគាត់នឹង រដ្ឋក៏យកមកជំពាក់គេដែរ!! ដល់ហើើយ បើនិយាយពីប្រាក់ដូចមិនច្រើនទេ តែជិះសុទ្ទតែសារី ៥៧០!!! សីុសាំងដូចទឹក!! សំុចាញ់!!!

  2. Samady KS ថា:

    នេះ​ជា​របៀប​ចាយ​លុយ​របស់​ពួក​គាត់ គេ​ផ្ដល់​ជំនួយ​ហើយ បើ​មិន​ចេះ​ចាយ​ខ្លាច​គេ​ផ្ដាច់​វិញ ​ទាល់​តែ​ធ្វើ​បែប​នេះ​ទើប​ឃើញ​មាន​សកម្មភាព​​ក្នុង​ការ​ដឹក​នាំ​។ ដូច​លោក​ព្រហ្មញ និយាយ​អី​ចឹង​ថា ផ្លូវ​ស្រុក​ខ្មែរ​​ធ្វើ​ជាប់​រហូត….

    • វាដូចហួសហេតុពេកហើយ គិតតែលុយចូលហោប៉ៅខ្លួនឯង ហើយនិងមុខមាត់!! កន្លែងមួយកគោគរង់ចាំជំនួយ តែមកធ្វើបែបនេះ!! ប្រទេសជំពាក់គេឲ្យរាប់លាន មិនគិត!!​

      • Samady KS ថា:

        ចង់​ជំពាក់​គេ​រាប់​លាន​ក៏​ពួក​គាត់​មិន​ខ្វល់​ដែរ ព្រោះ​គាត់​ធ្វើ​ការ​មាន​ឡាន​​​ទំនើប​អោយ​ជិះ មាន​សាំង​អោយ​​ហ្រ្វីៗដែល​ផ្ដល់​ដោយ​រដ្ឋ​ និង​​មាន​អង្គរក្ស​បើក​បរ​អោយ​​ទៀត​! គ្មាន​អស់​លុយ​អី​ផង​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s