គ្មានអគ្គីសនី ២ថ្ងៃហើយ!!!

ថ្ងៃនេះសំុសរសេរអត្ថបទ ២ទុកឲ្យហើយ!! ព្រោះថាមិនដឹងពេលណា គេហដ្ឋានខ្ញុំមានអគ្គីសនីវិញទេ ឥឡូវមានឱកាសមកអង្គុយ នៅហាងកាហ្វេ Gloria Jean ក៏មកសរសេរទុកទៅ ឆ្លៀតពេលសាកថ្ម Laptop និង ទូរស័ព្ទឲ្យពេញទុកឲ្យហើយ (ហាងគេដឹងខ្ញុំស្លាប់ហើយ! ហហាហា) !!

អស់ពេលជិតពីរថ្ងៃហើយ បងប្អូនអើយដែលផ្ទះខ្ញុំ គ្មានអគ្គីសនី!! ពេលនេះមានក្រុមការងារ ផ្នែកខាងភ្លើងគេចុះមកមើល​ដែរ តែតាំពីម្សិលម៉ិញមកមិនទាន់ រកមូលហេតុឃើញទេ​ ថាមកពីអ្វីបានជាដាច់ (សូមបញ្ជាក់ថាមិនមែន មកពីខ្ញុំមិនបង់ថ្លៃភ្លើងទេ គឺមួយភូមិខ្ញុំដាច់ទាំងអស់។) !! ដូច្នេះហើយមានតែ អង្គុយរង់ចាំគាត់ដោះស្រាយ!! ព្រោះធ្វើអីមិនកើត Laptop ក៏អត់!​ Internet ក៏អត់!! ហើយទូរស័ព្ទខ្ញុំវិញ ៤ អត់មានថ្មទាំងអស់ (៤សុទ្ធតែសារី Nokia ចុចពិល សំុប្រាប់មុនខ្លាចគេថាអួត ហេហេហេ!!!)។

យប់ម៉ិញនេះ ផ្ទះខ្ញុំមហា​ Romantic ធ្វើអីក៏ក្រោមពន្លឺភ្លើងទៀនដែរ!! ញ៉ាំអាហារពេលល្ងាច អានសៀវភៅ ស្តាប់វិទ្យុ!! បា៉ខ្ញុំវិញគាត់គេងស្តាប់សម្លេង ចង្រិត កង្កែបយំយា៉ងរំភើយ!!! ដូចជាម្យា៉ងដែរ មានអារម្មណ៍ថាស្រស់ថ្លា ដូចផ្ទះនៅវាលស្រែចឹង!! សប្បាយអារម្មណ៍ដែរ!! តែមូសខាំដល់កហើយ!!!

ទំ​នេរពេកព្រោះអត់មានភ្លើង ក៏អង្គុយលាភក្រចក​ ពណ៌ខៀវលេង!! ដល់ហើយខ្ញុំ!!!!

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to គ្មានអគ្គីសនី ២ថ្ងៃហើយ!!!

  1. ថ្ងៃ​ដែល​សរសេរ​ហ្នឹង ប្រហែល​ជា​ថ្ងៃ​ដែល​ផ្ទះ​ខ្ញុំ​ដាច់​ភ្លើង​ពេញ​មួយ​ថ្ងៃ​ដែរ​ហើយ​មើល​ទៅ ។ ភ្លេច​ប្រាប់, អិនចុចពិល​៤ មិនមែនអួត​ទូរស័ព្ទ​ទេ តែ​ចង់​អួត​ថា​មាន​លេខ​ប្រើ​ច្រើន! ហេសហេសហេស… និយាយលេង​ទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s