មេឃពណ៌ខ្មៅ

ប៉ុន្មានថ្ងៃនេះ ផ្ទៃមេឃពណ៌ខៀវដែលខ្ញុំស្រឡាញ់ បានត្រូវជំនួសវិញទៅដោយផ្ទៃមេឃ ពណ៌ខ្មៅយា៉ងស្រអាប់ ពាសពេញនៅលើអាកាសភ្នំពេញ។ មិនដឹងជាមេឃកើតទុក បាត់បង់ស្នេហាអីទេ បានជាទៅជាយា៉ាងនេះ ព្រោះមេឃខ្មៅនេះបានយំបង្ហូរ ទឹកភ្លៀង ប៉ុន្មានមេមកផង​ដែលធ្វើឲ្យមានទឹកជន់ជោរពាសពេញ ផ្ទៃក្រុង។

ឧទាហរណ៍ ដូចជា ម្សិលម្ងៃម៉ិញនេះជាដើម ដែលមេឃភ្លៀងមិនព្រមឈប់តាំងតែពី​ម៉ោង ៣ រសៀលរហូតដល់ម៉ោង ជិត​១០​យប់ ធ្វើឲ្យខ្ញុំឯនេះអង្គុយភ័យ​ ព្រោះរាល់ដងដែលភ្លៀងបែបនឹង គឺប្រាកដជាទឹកជន់ដល់ត្រឹមជង្គង់ ជាមិនខានម្តុំផ្ទះខ្ញុំ។​ កំុថាឡើយម៉ូតូ តែឡានធំក៏ចង់ចេញមិនរួចដែរ។ លើកមុនកាលភ្លៀងចឹង​ខ្ញុំត្រូវជិះម៉ូតូឌុបទៅរៀន ជាងមួយអាទិត្យឡើងជិតស្លាប់រស់ លុយក៏អស់ច្រើន។ តែលើកនេះ ហេងវិញព្រោះគេទើបតាធ្វើលូហើយ!! ខ្ញុំក៏រួចខ្លួនវិញ ហេហេ!! តែលឺថានៅម្តុំទួលគោក ទឹកលិចដល់ហើយ មិនដឹងមែនមិនមែនទេ!!

សព្វថ្ងៃនេះ មេឃយើងពិបាកទស្សទាយណាស់ ពេលថ្ងៃបើកឲ្យក្តៅចង់ខ្លោច ដល់ល្ងាចភ្លៀងឡើងចង់បាក់មេឃ!!​ ដូច្នេះសូមបងប្អូន ប្រុងប្រៀបរៀបចំអាវភ្ៀង ឬឆ័ត្រទុកការពារខ្លួនផង។

កាលថ្ងៃមុនពេលជិះទៅរៀន ឆ្លៀត​ថតបាន ២ប៉ុស្តនេះដែរ ហេហេហេ!!​ កាពិតទៅមេឃពណ៌ខ្មៅក៏ស្អាតម្យា៉ង ដែរតា!!​ 😀

Advertisements
This entry was posted in មេឃនៅស្រុកខ្មែរ and tagged . Bookmark the permalink.

4 Responses to មេឃពណ៌ខ្មៅ

  1. បឹងកក់ ទួល​គោក​ពិត​ជា​លិច​មែន​ហើយ! ហើយ​បើ​មេឃ​ស្រួល​ទាយ ម្ល៉េះ ពូៗ​ម៉ូតូឌុប ក្លាយ​ជាអ្នក​មាន​ដោយ​សារ​លេង​ទឹក​ភ្លៀង​គ្រប់​គ្នា​ហើយ!

  2. មេឃពណ៌ខ្មៅមកពីចាញ់សម្រស់អូនហ្នឹង 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s