អ្នកចំណូលថ្មីនៅភូមិ Wordpress

មិនដឹងថាហៅខ្លួនឯង ជាអ្នកចំណូលថ្មីអញ្ចឹងសមឬអត់ទេ??​ ព្រោះបើនិយាយការពិតទៅក៏មិន ជាថ្មីប៉ុន្មានដែរក្នុងភូមិ wordpress នេះ។ កាលមុនធ្លាប់មានមុខ​មកនៅមួយភ្លែតដែរ ហើយកាលនោះក៏បានសរសេរប្លកមួយទៀតផង តែដល់ក្រោយអត់មានពេលទំនេរ ទុកវាចោល ទាល់តែឡើងច្រេះចាប់​អស់ ក៏សម្រេចចិត្តលុបចោលហើយចាកចេញពី ទឹកដី wordpress នេះ ទៅ។ ​​​​​

ឥឡូវជាង២ឆ្នាំហើយ ទើបនឹងមានមុខ​ត្រឡប់មកវីញ ឃើញថាអ្វីៗបែ្លកអស់ហើយ ទាំងមនុស្សក៏ថ្មី ទាំងប្លកក៏ថ្មីតាមមិនចង់ទាន់ អញ្ចឹងក៏ចាត់ទុកថាខ្លួនឯងនឹងថ្មី ដែរចុះ ព្រោះអី មានអារម្មណ៍ថា មោកមិនដឹងអី​ មិនស្គាល់អីសោះហើយនៅទីនេះ។​ មានតែរង់ចាំអ្នកជួយណែនាំ តែក៏មិនដឹងនៅទីណា ព្រោះមិនដឹងជាមានគេអានឬអត់ផង​។ ចេះតែសរសេរទៅ បើទោះមិនមាន អ្នកមកប្រទះ ក៏បានសរសេរ​ឲ្យធូរទ្រូងដែរ ជាជាងទុកឲ្យស្ទះស្លាប់ម្នាក់ឯង នូវរឿងដែលបានជួប ទាំងឡាយ។

ចុងក្រោយនេះមានតែសង្ឃឹមថា ខ្ញុំនឹងមិនធ្វើឲ្យប្លកមួយនេះ ច្រេះចាប់ដូចប្លកលើកមុនឡើយ ដូច្នេះសូមបងប្អូនជួយគាំទ្រផង៕ 😀

Advertisements
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ហេតុផ្ទាល់ខ្លួន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

39 Responses to អ្នកចំណូលថ្មីនៅភូមិ Wordpress

  1. កុកស ថា:

    សូមស្វាគមន៍ការមកចាប់បដិសន្ឋិនែដែនអាណាចក្រនេះ។

  2. polrotkhmer ថា:

    ថ្ងៃនេះដើចុះដើឡើង វង្វេងផ្លូវមកដល់ទីនេះ………!សួមស្គាល់ផង

  3. ត្រូវការទិញទូរស័ព្ទអត់លក់ថោកៗៗ ជូនអ្នកថ្មី

  4. ប្រុញ ថា:

    វេលខាំ ញ៉ុមអត់ផ្ទះសំបែងនឹងគេទេ

  5. monyrinataro ថា:

    ខាំស្វាគមយូរ! យូរវិលកាំ

  6. borin ថា:

    ហ្នឹង!បានចំណូលថ្មី ច្បាស់ប្មែកមាត់ហ្មង

  7. ភារម្យ ថា:

    សូមស្វាឃីស!

  8. Samady KS ថា:

    ខ្ញុំ​ក៏​ចំណូល​ថ្មី​ដែរ រីករាយ​ដែល​បាន​ស្គាល់ ហា​ហា​ហា

  9. សួស្តី! សូមស្វាគមន៍ជាថ្មីនៅក្នុងដែនដីចាស់ដដែល!

  10. លីហ្សា ថា:

    សូម ស្វា គមន៍!

    ខ្ញុំចំណូលថ្មីដែរ។ រីករាយដែលបានស្គាល់ :mrgreen:

  11. មេខពណ៌ខៀវ… ត្រូវនិងខ្ញុំ ដងស្ទឹងពណ៌ស្វាយ​ ហេហេហេ
    ស្វាគមន៏ជាថ្មី!

  12. Lovepeehs05 ថា:

    ស្វាគមន៍ ទៅហើយមកវិញ ដោយសារតែបង!

  13. ហនុមាន ថា:

    ស្វាឯណាចេះខាំ ? បើកកេរ ប្រហែល មិនអីរ៉េ មិនថាចាស់ថាក្មេង អោយតែដឹងការវិលវិញនោះប្រសើរហើយ !

  14. វិសាល ថា:

    ចាប់ក្រុងទុកពីរអាទិត្យសិន 😀

  15. រដ្ឋ ថា:

    ពី​មុន​ពី​ក្រោយ​អី កាល​មុន​ជា​ពីណា​គេ​ចុះ! អែនីវ៉េ! សួស្ដី​ការ​វិល​ត្រឡប់​មក​វិញ​បាទ!

  16. pisitnseiha ថា:

    មក​វិញ​ចឹង​គួរ​តែ មាន​របស់​យក​មក​ផ្ញើរ​ហើយ!!! បែក​ពី​ភូមិ​២​ឆ្នាំ​ហើយ ច្បាស់​ជា​សំបូរ​សប្បាយ​ផ្លូក​ទឹក​ផ្លូក​ដី​ហើយ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s